កងទ័ពអ៊ីស្រាអែល ប្រាប់ថា ជនសកម្មប្រយុទ្ធ ៦នាក់ ត្រូវបានសម្លាប់ នៅហ្កាហ្សា ទោះមានបទឈប់បាញ់ក្ដី

2026/01/15 02:20:27 am        66


យោធាអ៊ីស្រាអែលបានឲ្យដឹងនៅថ្ងៃពុធ (ទី១៤ ខែមករា ឆ្នាំ២០២៦) នេះថា ខ្លួនបានសម្លាប់សមាជិកក្រុមសកម្មប្រយុទ្ធចំនួន ៦នាក់ ដែលជាចំនួនអ្នកស្លាប់ធ្វើបច្ចុប្បន្នភាពចុងក្រោយ ពីការបាញ់ប្រហារតគ្នា នៅតំបន់ហ្កាហ្សា កាលពីមួយថ្ងៃមុននេះ ដោយបានចោទប្រកាន់ជនទាំងនោះថា បានរំលោភលើបទឈប់បាញ់ នៅក្នុងដែនដីនោះ។

កាលពីល្ងាចថ្ងៃអង្គារ យោធាបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានសម្លាប់សមាជិករបស់ក្រុមសកម្មប្រយុទ្ធ ២នាក់ ក្នុងចំណោម ៦នាក់ដែលខ្លួនបានកំណត់អត្តសញ្ញាណនៅក្បែរកងទ័ពរបស់ខ្លួននៅភាគខាងលិចទីក្រុង Rafah ហើយថា កងរថក្រោះបានបាញ់ប្រហារពួកគេ។

សេចក្ដីថ្លែងការណ៍នោះ បានឲ្យដឹងទៀតថា ជនទាំងនោះត្រូវបានសម្លាប់នៅក្នុងការបាញ់ប្រហារតគ្នាជាបន្តបន្ទាប់ ក្នុងនោះរួមទាំងការវាយប្រហារតាមអាកាស ខណៈពេលដែលកងទ័ពបន្តស្វែងរកអ្នកផ្សេងទៀត។

តែនៅក្នុងសេចក្តីថ្លែងការណ៍មួយនាថ្ងៃពុធនេះ យោធាបានឲ្យដឹងថា៖ «បន្ទាប់ពីការស្វែងរកដែលត្រូវបានធ្វើឡើងនៅក្នុងតំបន់នេះ ឥឡូវនេះ វាត្រូវបានបញ្ជាក់ថា កងទ័ពកម្ចាត់ពួកភេរវករទាំង ៦នាក់បានហើយ អំឡុងការបាញ់ប្រហារតគ្នា»។

យោធាបានបន្ថែមថា វត្តមានរបស់ពួកសកម្មប្រយុទ្ធ នៅក្បែរនឹងទីតាំងកងទ័ព និងឧប្បត្តិហេតុជាបន្តបន្ទាប់ គឺជា «ការរំលោភបំពានយ៉ាងច្បាស់ក្រឡែតលើកិច្ចព្រមព្រៀងឈប់បាញ់»។ ប្រភពសន្តិសុខមួយនៅតំបន់ហ្កាហ្សា បានរាយការណ៍កាលពីល្ងាចថ្ងៃអង្គារថា កងកម្លាំងអ៊ីស្រាអែលបាន «បើកការបាញ់ប្រហារ នៅភាគខាងលិចនៃទីក្រុង Rafah»។

ក្រោមបទឈប់បាញ់ដែលបានចូលជាធរមាន កាលពីខែតុលាឆ្នាំមុន បន្ទាប់ពីផ្ទុះសង្គ្រាមរយៈពេល ២ឆ្នាំ រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស កងកម្លាំងអ៊ីស្រាអែល នៅតំបន់ហ្កាហ្សា បានដកទៅកាន់ទីតាំងនៅពីក្រោយព្រំដែន ដែលគេស្គាល់ថា ជា «ខ្សែបន្ទាត់ពណ៌លឿង» ពោលគឺជាខ្សែព្រំដែនស្ថិតក្រោមការគ្រប់គ្រងរបស់កងទ័ពអ៊ីស្រាអែល៕

អត្ថបទដែលទាក់ទង

ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm        9
ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm        10
មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm        25

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង

2026/07/24 03:40:00 pm
​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm
​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm