រដ្ឋមន្រ្តីក្រសួងមហាផ្ទៃវេណេស៊ុយអេឡាលោក Diosdado Cabello រាយការណ៍កាលពីថ្ងៃអង្គារថា ក្រុមអាជ្ញាធរវេណេស៊ុយអេឡា និយាយថា ពួកគេរឹបអូសបានគ្រឿងញៀនទម្ងន់ ៦,៨៥តោន នៅរដ្ឋភាគខាងត្បូង Bolívar ។
លោក Cabello និយាយថា ការរឹបអូសនេះពាក់ព័ន្ធនឹងគ្រឿងញៀនចំនួន ២៣៨ប្រអប់ដែលមានផ្ទុកសារធាតុញៀនចំនួន ១៤.២៨០ កញ្ចប់ ក្នុងនោះកញ្ឆា ១៤.១៩៩ កញ្ចប់ និងកូកាអ៊ីន ៨១ កញ្ចប់ ។
លោកបន្តថា ប្រតិបត្តិការនេះដែរ នាំឲ្យមានការរឹបអូសបានទូក ២គ្រឿង រួមទាំងទូក ១គ្រឿង បានលិច ហើយលោកចាត់ទុកថា ការវាយឆ្មក់ខាងលើ ថាជាផ្នែកមួយនៃប្រតិបត្តិការ Soledad ដែលបានធ្វើឡើងកាលពីថ្ងៃទី ៥ ខែមករា នៅរដ្ឋ Bolivar ។
លោក Cabello និយាយថា គិតត្រឹមថ្ងៃទី ១៣ ខែមករា អំឡុងឆ្នាំ ២០២៦នេះ ក្រុមអាជ្ញាធរ រឹបអូសបានគ្រឿងញៀនសរុប ៧.១៤៨គ.ក នៅទូទាំងប្រទេស ។
លោកបានច្រានចោលផងដែរ ការចោទប្រកាន់លើការជាប់ពាក់ព័ន្ធរបស់ក្រុមមន្រ្តីវេណេស៊ុយអេឡា ក្នុងការជួញដូរគ្រឿងញៀនខុសច្បាប់ ដោយលោកនិយាយថា ក្រុមមេខ្លោងគ្រឿង “Cartel de los Soles” ពុំដែលមាននោះទេ ហើយនិងចាត់ទុកសហរដ្ឋអាមេរិកថាចេះតែ“ប្រឌិតរឿង” ៕