UN៖ អ៊ីស្រាអែលធ្វើមកលើជនប៉ាឡេស្ទីនរងគ្រោះដោយសារសារព្យុះនៅហ្កាហ្សា ដូចសត្វធាតុ

2026/01/15 03:28:51 am        41

អ្នកស្រី Francesca Albanese ដែលជាអ្នករាយការណ៍ពិសេសស្តីពីប៉ាឡេស្ទីនរបស់អង្គការសហប្រជាជាតិ(UN) បានចោទប្រកាន់អ៊ីស្រាអែលថា ធ្វើមកលើជនប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា ដូចជាសត្វធាតុ បើទោះបីជាពួកគេរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារព្យុះរដូវរងា ហើយនិងហេដ្ឋារចនាសម្ព័ន្ធខ្ទេចខ្ទាំក៏ដោយ ។

ថ្លែងប្រាប់កាសែត Al Jazeera កាលពីថ្ងៃអង្គារ ស្របពេលអាកាសធាតុព្យុះវាយប្រហារតំបន់ហ្កាហ្សាស្រ្ទីប ដោយបានសម្លាប់មនុស្ស ៧នាក់ អ្នកស្រី Albanese និយាយថា គ្រោះមហន្តរាយធម្មជាតិ បានលាតត្រដាងយ៉ាងច្បាស់ពីផ្នត់គំនិតមិនអើពើរបស់អ៊ីស្រាអែលចំពោះការរស់រានរបស់ជនស៊ីវិល ។

អ្នកស្រីបន្តថា រឿងដែលធ្វើឲ្យគាត់តក់ស្លុតបំផុត ពេលមើលឃើញគ្រួសារប៉ាឡេស្ទីនអង្គុយក្នុងភក់ ក្នុងស្ថានភាពងងឹត ពេលដែលជំរករបស់ពួកគេបានបាក់នោះ គឺជីវិតរបស់ពួកគេដូចរស់នៅក្នុងឋាននរគ អញ្ចឹងដែរ ។

អ្នកស្រី Albaneseនិយាយទៀតថា ពួកយើងបានឮសំឡេងសមាជិកគ្រួសារស្វែងរកសាច់ញាតិកប់ក្រោមគំនរបាក់បែកអគារ ដោយសារអគារខូចខាតបានបាក់រលំពីលើពួកគេ ដោយសារមានភ្លៀងធ្លាក់ខ្លាំងពេក ។

ស្របពេលព្យុះភ្លៀងគឺជាគ្រោះមហន្តរាយធម្មជាតិ ក្រុមមន្រ្តីមនុស្សធម៌ និយាយជំទាស់ថា ការស្លាប់របស់ពួកគេ គឺជាឆាកល្ខោននយោបាយ ។

លោក James Elder គឺជាអ្នកនាំពាក្យមូលនិធិកុមារអន្តរជាតិ UNICEF នៅតំបន់ហ្កាហ្សា បានបញ្ជាក់ថា ក្មេងៗ ៧នាក់ បានស្លាប់ដោយសារអាកាសធាតុត្រជាក់ ។ 

លោកបានធ្វើការសង្កត់ធ្ងន់ថា ក្មេងៗទាំងនេះ ពិតជាពុំបានស្លាប់ទាំងស្រុងដោយសារសីតុណ្ហភាពត្រជាក់នោះទេ ប៉ុន្តែដោយសារកង្វះខាតស្បៀងអាហារ និងឱសថ ធ្វើឲ្យពួកគេមិនអាចស៊ូទ្រាំនឹងអាកាសធាតុត្រជាក់ខ្លាំងបែបនេះបាន ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        111
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        105
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        100

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm