តួលេខផ្លូវការបង្ហាញកាលពីថ្ងៃអង្គារថា ក្នុងឆ្នាំ ២០២៥ បារាំងរកឃើញអត្រាមរណៈច្រើនជាងអត្រាកំណើតជាលើកដំបូង ចាប់តាំងពីដំណាច់សង្រ្គាមលោកលើកទី ២ គឺជាអត្រាមួយដែលធ្វើឲ្យចុះខ្សោយនូវគុណសម្បត្តិប្រជាសាស្ត្រមានជាយូររបស់ខ្លួនលើប្រទេសសហភាពអឺរ៉ុបដទៃទៀត ។
វិទ្យាស្ថានស្ថិតីជាតិ(INSEE)រាយការណ៍អត្រាមរណៈ ៦៥១.០០០នាក់ កាលពីឆ្នាំមុន និងអត្រាកំណើត ៦៤៥.០០០នាក់ ដែលជាចំនួនធ្លាក់ចុះ ចាប់តាំងពីការរីករាលដាលឆ្លងសកលជំងឺ COVID-19 ។
តាមធម្មតា បារាំងមានប្រជាសាស្រ្តខ្លាំងជាងប្រទេសភាគច្រើននៅអឺរ៉ុប ប៉ុន្តែចំនួនពលរដ្ឋចាស់ និងការធ្លាក់ចុះអត្រាកំណើត បង្ហាញថា ពួកគេពុំមានភាពស៊ាំនោះទេ នឹងវិបត្តិប្រជាសាស្ត្រដែលធ្វើឲ្យហិរញ្ញវត្ថុសាធារណៈតានតឹងនៅទូទាំងទ្វីបមួយនេះ ។
INSEE និយាយថា អត្រាកំណើតបានធ្លាក់ចុះមកនូវចំនួន ១,៥៦ ក្នុងស្រ្តីម្នាក់ កាលពីឆ្នាំមុន ដែលជាកម្រិតទាបបំផុត ចាប់តាំងពីសង្រ្គាមលោកលើកទី ២ ហើយនិងស្ថិតនៅក្នុងកម្រិតក្រោមការសន្មត់ចំនួន ១,៨ នៅក្នុងការព្យាករមូលនិធិសោធននិវត្តន៍ដោយក្រុមប្រឹក្សាផ្តល់យោបល់សោធននិវត្តន៍ ។
កាលពីឆ្នាំ ២០២៣ បារាំងឈរនៅចំណាត់ថ្នាក់ខ្ពស់បំផុតលេខ ២ មានអត្រាកំណើតចំនួន ១,៦៥ ពីក្រោយប៊ុលហ្គារី ដែលមានអត្រាកំណើតចំនួន ១,៨១ ក្នុងស្រ្តីម្នាក់ ៕