សង្រ្គាមប្រល័យពូជសាសន៍អ៊ីស្រាអែលបំផ្លាញជីវិតកុមារភាពរបស់ក្មេងៗនៅតំបន់ហ្កាហ្សា

2026/01/15 03:43:46 am        46

ក្មេងប្រុស Omar Halawa ក្រោកពីកៅអីរបស់ខ្លួនដូចគ្នានឹងកុមារអាយុ ១៣ឆ្នាំផ្សេងទៀតដែរ ប៉ុន្តែក្មេងប្រុសម្នាក់នេះ មិនអាចបំភ្លេចរឿងរ៉ាវដ៏គួររន្ធត់របស់ខ្លួនឯងបានឡើយ ក្មេងបុ្រសសល់តែជើងម្ខាងប៉ុណ្ណោះ ។

អ្នកស្រី Yasmin Halawa គឺជាម្តាយរបស់ក្មេងប្រុស Omar និយាយប្រាប់កាសែត Al Jazeera ថា កូនប្រុសរបស់គាត់ធ្លាក់ពីលើកៅអី ។ វាគឺជារឿងគួរក្រៀមក្រំខ្លាំងណាស់សម្រាប់ពួកយើង ពេលឃើញកូនបែបនេះ ។

ក្មេងប្រុស Omar បាត់បង់ជើងស្តាំរបស់ខ្លួនកាលពីរយៈពេល ៣ខែមុន ។ នៅថ្ងៃទី ១ ខែតុលា ឆ្នាំ ២០២៥ ពេលអ៊ីស្រាអែលបង្កើនការវាយប្រហារជើងគោករបស់ខ្លួនលើតំបន់ហ្កាហ្សា ស្របពេលមានកិច្ចប្រជុំបទឈប់បាញ់ជាមួយក្រុមហាម៉ាស ក្មេងប្រុស Omar កំពុងស្ថិតនៅតាមផ្លូវជាមួយប្អូនស្រី Layan អាយុ ១១ឆ្នាំ និងប្អូនជីដូនមួយ Moath Halawa អាយុ ១៣ឆ្នាំ និងមិត្តភ័ក្តិ Mohammed Al Siksik អាយុ ១៣ឆ្នាំដូចគ្នា ដើម្បីទៅដឹកទឹកពីរថយន្តសឺទែនទឹកដែលបានមកដល់នៅជិតជំរំរបស់ពួកគេ នៅតំបន់ Jabalia នៅភាគខាងជើងតំបន់ហ្កាហ្សា ។

ក្មេងប្រុស Yasmin រំឭកពីការជម្លៀសខ្លួនជាង ១៥លើក អំឡុងសង្រ្គាមប្រល័យពូជសាសន៍អ៊ីស្រាអែលដែលបានចាប់ផ្តើមកាលពីខែតុលា ឆ្នាំ ២០២៣ថា វាមិនអាចទៅរួចនោះទេ ក្នុងការចំណាយប្រាក់ ១.៩០០ដុល្លារ សម្រាប់ថ្លៃរថយន្តនាំពួកយើងទៅកាន់តំបន់ភាគខាងត្បូងហ្កាហ្សា ដូច្នេះហើយ ពួកយើងត្រូវតែសម្រេចចិត្តបន្តស្នាក់នៅតំបន់ភាគខាងជើង ។

ចំណែកឯអ្នកស្រី Yasmin និយាយថា ការផ្គត់ផ្គង់ទឹកផឹកកម្រខ្លាំងណាស់នៅតំបន់រស់នៅរបស់ពួកយើង ដូច្នេះហើយក្មេងៗនៅក្នុងជំរំ ត្រូវប្រញាប់ក្រោកពីគេងតាំងពីព្រលឹម ដើម្បីអាចតម្រង់ជួរទទួលបានទឹកមួយហ្គាឡុង ។ 

អ្នកស្រីបន្តថា ក្រោយមក ការផ្លោងគ្រាប់កាំភ្លើងធំ ចាប់ផ្តើម ហើយពួកយើងមានការព្រួយបារម្ភខ្លាំងណាស់ចំពោះកូនៗរបស់ពួកយើង កូនស្រី Layan និងកូនប្រុស Omar ។

គ្រួសារបានបញ្ចុះជើងកាត់ចេញរបស់ក្មេងប្រុស Omar នៅជិតសំពត់តង់របស់ពួកគេ ។ ក្មេងប្រុសទៅមើលផ្នូរបញ្ចុះជើងរបស់ខ្លួនជារៀងរាល់ថ្ងៃ ។ កូនប្រុស Omar និយាយថា ជើងរបស់ខ្ញុំបានទៅឋានសួគ៌មុនខ្ញុំបាត់ទៅហើយ ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        109
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        102
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        97

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm