ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភានៃកម្ពុជា នៅយប់ថ្ងៃទី១៤ ខែមករានេះ បានសរសេរថា រយៈ ពេលបំពេញការងារក្នុងរដ្ឋាភិបាលរយៈពេលជាង៤៤ឆ្នាំនិងនៅព្រឹទ្ធសភាជិត៣ឆ្នាំសរុបជាង៤៧ឆ្នាំធ្វើឲ្យសម្ដេចស្គាល់ស្ទើរគ្រប់រស់ជាតិនៃបញ្ហារបស់ជាតិ និងប្រជាជនក៏ដូចជា
បញ្ហាតំបន់និងអន្តរជាតិ។
សម្ដេចតេជោ បានសរសេរថា ស្វើរតែភ្លេច!ថ្ងៃនេះគឺជាលើកខួច ៤១ឆ្នាំ នៃការកាន់ដំណែងជានាយករដ្ឋមន្ត្រីរបស់ខសម្ដេច (១៤មករា១៩៨៥.១៤មករា២០២៦)ដែល
ពេលនោះជានាយករដ្ឋមន្ត្រីដែលក្មេងជាងគេក្នុងពិភពលោកក្នុងវ័យ៣២ឆ្នាំបន្ទប់ពីកាន់ដំណែងជារដ្ឋមន្ត្រីក្រសួង
ការបរទេសមករា១៩៧៩ក្នុងវ័យ២៧ឆ្នាំនិងជាឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការបរទេសមិថុនា១៩៨១ក្នុងវ័យ២៩ឆ្នាំ។
សម្ដេចតេជោបានថ្លែងថា រយៈពេលបំពេញការងារក្នុងរដ្ឋាភិបាលរយៈពេលជាង៤៤ឆ្នាំនិងនៅព្រឹទ្ធសភាជិត៣ឆ្នាំសរុបជាង៤៧ឆ្នាំធ្វើឲ្យខ្ញុំស្គាល់ស្ទើរគ្រប់រស់ជាតិនៃ
បញ្ហារបស់ជាតិនិងប្រជាជនក៏ដូចជាបញ្ហាតំបន់និងអន្តរជាតិ៕

















