អ្នកនាំពាក្យមួយរូបរបស់ក្រសួងការបរទេសទីក្រុងវ៉ាស៊ីនតោន បាននិយាយកាលពីថ្ងៃពុធ (១៤ មករា) ថា រដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កំពុងផ្អាកដំណើរការនៃទិដ្ឋាការអន្តោប្រវេសន៍សម្រាប់អ្នកដាក់ពាក្យស្នើសុំមកពី ៧៥ប្រទេស ហើយនឹងចាប់ផ្តើមនៅថ្ងៃទី២១ ខែមករា សប្ដាហ៍ក្រោយនេះ ដែលជាផ្នែកមួយនៃការបង្ក្រាបអន្តោប្រវេសន៍កាន់តែខ្លាំងឡើងរបស់ទីក្រុងវ៉ាស៊ីនតោន៕
