ដាណឺម៉ាក និងអាមេរិកបរាជ័យក្នុងការព្រមព្រៀងគ្នាលើកោះហ្គ្រីនលែន បន្ទាប់ពីកិច្ចពិភាក្សាកម្រិតខ្ពស់នៅសេតវិមាន

2026/01/15 03:31:04 pm        169

ប្រទេសដាណឺម៉ាកនិយាយថា ខ្លួនលែងប្រកែកទៀតហើយ ជាមួយសហរដ្ឋអាមេរិកលើអនាគតនៃកោះហ្គ្រីនលែន បន្ទាប់ពីកិច្ចប្រជុំជាមួយក្រុមមន្ត្រីជាន់ខ្ពស់នៃសេតវិមាន ប៉ុន្តែបាននិយាយម្តងទៀតថា ការដណ្តើមកាន់កាប់ដែនដីរបស់សហរដ្ឋអាមេរិកគឺ មិនអាចទទួលយកបានទាំងស្រុង។

អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក JD Vance និងរដ្ឋមន្ត្រីការបរទេសលោក Marco Rubio បានជួបជាមួយរដ្ឋមន្ត្រីការបរទេសដាណឺម៉ាក លោក Lars Rasmussen និងរដ្ឋមន្ត្រីការបរទេសហ្គ្រីនលែនលោកស្រី Vivian Motzfeldt នៅទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃពុធ១៤មករាសប្ដាហ៍នេះ ម៉ោងក្នុងស្រុក។

កិច្ចប្រជុំនេះត្រូវបានបង្កឲ្យមានភាពតានតឹងដោយប្រធានាធិបតី Donald Trump ដែលបានបន្តការអះអាងថា សហរដ្ឋអាមេរិកត្រូវការគ្រប់គ្រងទាំងស្រុងលើកោះនេះ ដើម្បីទប់ទល់នឹងការកាន់កាប់របស់រុស្ស៊ី និងចិន និងបង្ហើបថា លោកអាចដណ្តើមយកដែនដីនេះដោយកម្លាំង។

បន្ទាប់ពីកិច្ចប្រជុំ លោក Trump បានបញ្ជាក់ជាថ្មីទៀតទៅកាន់ក្រុមអ្នកសារព័ត៌មាននៅក្នុងការិយាល័យប្រធានាធិបតីថា កោះហ្គ្រីនលែន មានសារៈសំខាន់ខ្លាំងណាស់សម្រាប់សន្តិសុខជាតិ រួមទាំងប្រទេសដាណឺម៉ាកផងដែរ។

លោក Rasmussen បាននិយាយថា ប្រទេសដាណឺម៉ាកបានចែករំលែកការព្រួយបារម្ភរបស់លោក Trump ថា មានបរិយាកាសសន្តិសុខដែលកំពុងផ្លាស់ប្តូរនៅក្នុងតំបន់អាកទិក ហើយចង់ធ្វើការជាមួយសហរដ្ឋអាមេរិក ដើម្បីទប់ទល់នឹងការគំរាមកំហែង។

លោកថាការខ្វែងគំនិតគ្នាដ៏ធំគឺថាតើនោះត្រូវតែនាំទៅរកស្ថានភាពដែលសហរដ្ឋអាមេរិកទទួលបានកោះហ្គ្រីនលែនឬអត់ ហើយនោះពិតជាមិនចាំបាច់ទាល់តែសោះ៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm