សហរដ្ឋអាមេរិក ប្រកាសផ្អាកដំណើរការទិដ្ឋាការអន្តោប្រវេសន៍សម្រាប់ ៧៥ប្រទេស ចាប់ពីសប្ដាហ៍ក្រោយ

2026/01/15 09:15:44 am        104

អ្នកនាំពាក្យមួយរូបរបស់ក្រសួងការបរទេសទីក្រុងវ៉ាស៊ីនតោន បាននិយាយកាលពីថ្ងៃពុធ (១៤ មករា) ថា រដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កំពុងផ្អាកដំណើរការនៃទិដ្ឋាការអន្តោប្រវេសន៍សម្រាប់អ្នកដាក់ពាក្យស្នើសុំមកពី ៧៥ប្រទេស ដែលជាផ្នែកមួយនៃការបង្ក្រាបអន្តោប្រវេសន៍កាន់តែខ្លាំងឡើងរបស់ទីក្រុងវ៉ាស៊ីនតោន។

អ្នកនាំពាក្យរូបនេះបាននិយាយថា ការផ្អាកនេះ នឹងប៉ះពាល់ដល់បេក្ខជនមកពីប្រទេសអាមេរិកឡាទីន រួមមានប្រេស៊ីល កូឡុំប៊ី និងអ៊ុយរូហ្គាយ ព្រមទាំងប្រទេសនៅតំបន់បាល់កង់ ដូចជាបូស្នី និងអាល់បានី ក៏ដូចជាប្រទេសនៅអាស៊ីខាងត្បូង រួមមានប៉ាគីស្ថាន និងបង់ក្លាដែស និងបេក្ខជនមកពីប្រទេសជាច្រើនទៀតនៅទ្វីបអាហ្វ្រិក មជ្ឈិមបូព៌ា និងតំបន់សមុទ្រការ៉ាអ៊ីប ហើយនឹងចាប់ផ្តើមនៅថ្ងៃទី ២១ ខែមករា សប្ដាហ៍ក្រោយនេះ។

លោក Tommy Pigott អ្នកនាំពាក្យរងនៃក្រសួងការបរទេស បាននិយាយថា «ក្រសួងការបរទេសនឹងប្រើប្រាស់សិទ្ធិអំណាចដែលមានស្រាប់យូរហើយរបស់ខ្លួន ដើម្បីចាត់ទុកថាគ្មានសិទ្ធិសមស្របចំពោះក្រុមជនអន្តោប្រវេសន៍ដ៏ច្រើន ដែលនឹងក្លាយជាបន្ទុកសាធារណៈលើសហរដ្ឋអាមេរិក និងកេងប្រវ័ញ្ចសេចក្តីសប្បុរសរបស់ប្រជាជនអាមេរិក»។

លោកបានបន្ថែមថា «ដំណើរការទិដ្ឋាការអន្តោប្រវេសន៍ពីប្រទេសទាំង ៧៥ នេះនឹងត្រូវផ្អាក ខណៈដែលក្រសួងការបរទេស វាយតម្លៃឡើងវិញលើនីតិវិធីដំណើរការអន្តោប្រវេសន៍ ដើម្បីរារាំងការចូលរបស់ជនបរទេស ដែលនឹងយកអត្ថប្រយោជន៍សុខុមាលភាព និងសាធារណៈ»។

ចំណាត់ការ ដែលត្រូវបានរាយការណ៍ដំបូងដោយសារព័ត៌មាន Fox News នេះ មិនប៉ះពាល់ដល់ទិដ្ឋាការរបស់អ្នកទៅទស្សនាសហរដ្ឋអាមេរិកនោះទេ (ទិដ្ឋាការមិនមែនអន្តោប្រវេសន៍) ដែលកំពុងស្ថិតនៅក្នុងការចាប់អារម្មណ៍ជាពិសេស ដោយសារតែសហរដ្ឋអាមេរិក កំពុងធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ ២០២៦ និងព្រឹត្តិការណ៍អូឡាំពិកឆ្នាំ ២០២៨៕

អត្ថបទដែលទាក់ទង

ក្រុមហេសបូឡាព្រមានលីបង់ប្រឆាំងការពង្រីកការរំសាយអាវុធ ខណៈរងសម្ពាធពីអ៊ីស្រាអែល
2026/01/15 11:10:49 am        1
[BREAKING NEWS] កាសែតថៃ៖ ដងស្ទូចសំណង់បានបាក់រលំមួយទៀតហើយ បណ្តាលឱ្យមនុស្ស ២នាក់ស្លាប់
2026/01/15 11:03:18 am        1
[UPDATE] ក្រុមសិទ្ធិមនុស្ស៖ ចំនួនអ្នកស្លាប់ក្នុងការបង្ក្រាបលើក្រុមបាតុករនៅអ៊ីរ៉ង់កើនឡើងជាង៣.៤០០ នាក់
2026/01/15 10:07:17 am        4

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រុមហេសបូឡាព្រមានលីបង់ប្រឆាំងការពង្រីកការរំសាយអាវុធ ខណៈរងសម្ពាធពីអ៊ីស្រាអែល

2026/01/15 11:10:49 am
​[BREAKING NEWS] កាសែតថៃ៖ ដងស្ទូចសំណង់បានបាក់រលំមួយទៀតហើយ បណ្តាលឱ្យមនុស្ស ២នាក់ស្លាប់
2026/01/15 11:03:18 am
​គណៈកម្មការរៀបចំការបោះជំរំយុវជនជាសកលលើកទី១១ បញ្ជាក់អត្ថន័យ និងប្រវត្តិដុតភ្លើងគុប
2026/01/15 10:58:19 am
​ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា បើកវគ្គបណ្តុះបណ្តាលស្តីពី“គោលការណ៍គ្រឹះនៃមុខងារសាធារណៈ ដល់ព្រះមន្ត្រីសង្ឃ​ មន្ត្រី​រាជការ​ បុគ្គលិក សាស្ត្រាចារ្យ
2026/01/15 10:55:53 am
​រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័ត សេចក្ដីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីនីតិសមុទ្រ នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦
2026/01/15 10:43:33 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/01/14 12:09:41 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/12/25 12:26:19 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/01/14 09:03:25 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/01/15 03:31:19 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/01/11 02:02:17 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am