ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា បើកវគ្គបណ្តុះបណ្តាលស្តីពី“គោលការណ៍គ្រឹះនៃមុខងារសាធារណៈ ដល់ព្រះមន្ត្រីសង្ឃ​ មន្ត្រី​រាជការ​ បុគ្គលិក សាស្ត្រាចារ្យ

2026/01/15 10:55:53 am        186

ភ្នំពេញ​៖ ឯកឧត្តមបណ្ឌិត ជួន ជីវិន រដ្ឋលេខាធិការ និងជាតំណាង ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និង ឯកឧត្តម ងួន ស្តេចភក្តី រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា ទទួលបន្ទុកពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេច ព្រះមហាសង្ឃរាជ បូរ គ្រី ព្រះសាកលវិទ្យាធិការនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា អញ្ជើញជាសហអធិបតី បើកវគ្គបណ្តុះបណ្តាលស្តីពី“គោលការណ៍គ្រឹះនៃមុខងារសាធារណៈ និងគុណសម្បត្តិនៃឥរិយាបថរបស់មន្ត្រីរាជការ” និង “សុក្រឹតការគរុកោសល្យ និងវិធីសាស្ត្របង្រៀន” ដល់ព្រះមន្ត្រីសង្ឃ មន្ត្រីរាជការ បុគ្គលិក សាស្ត្រាចារ្យ នាពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ថ្ងៃទី១៥-១៨ ខែមករា ឆ្នាំ២០២៦។

 

ក្នុងពិធីនេះ ឯកឧត្តម ងួន ស្តេចភក្តីមានប្រសាសន៍ថា ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ដែលស្ថិតក្រោមព្រះរាជកិច្ចដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចព្រះមហាសង្ឃរាជ ជាអម្ចាស់ តែងតែយកចិត្ត ទុកដាក់លើការរួមបញ្ចូលគ្នារវាងចំណេះដឹងវិទ្យាសាស្ត្រទំនើប និងគុណធម៌ព្រះពុទ្ធសាសនា។ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ និងឈ្លាស វៃបំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញនូវ “យុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី១- ដែលក្នុងនោះ «ការអភិវឌ្ឍមូលធនមនុស្ស គឺជាអាទិភាពទីមួយក្នុងចំណោមអាទិភាព គន្លឹះទាំងប្រាំ។ ការបណ្តុះបណ្តាលនាពេលនេះ គឺជាការដើរស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការកសាង រដ្ឋបាលសាធារណៈឱ្យមានសមត្ថភាពខ្ពស់ ខ្លាំង ឆ្លាត និងស្អាតស្អំ។ក្នុងយុគសម័យនៃបដិវត្តន៍ឧស្សាហកម្ម ៤.០ និងការរីកចម្រើនយ៉ាងរហ័សនៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) បរិបទនេះ ស្ថាប័នអប់រំមិនអាចនៅដាច់ ដោយឡែកពីការផ្លាស់ប្តូរនេះបានឡើយ។

 

ឯកឧត្តមបណ្ឌិត ជួន ជីវិន បានមានប្រសាសន៍ ក្នុងនាមក្រសួងអប់រំ យុវជន និងកីឡា សូមសម្តែងនូវការគោរពកោតសរសើរដោយ ស្មោះបំផុតចំពោះ សម្តេចជាអម្ចាស់ ដែលទ្រង់បានយកព្រះទ័យទុកដាក់ និងដាក់ចេញនូវទស្សនវិស័យអប់រំដ៏ វែងឆ្ងាយ គឺការផ្សារភ្ជាប់រវាង «ចំណេះវិជ្ជា” និង “គុណធម៌»។ ការពង្រឹងសមត្ថភាពមន្ត្រីរាជការ និងសាស្ត្រាចារ្យ គឺជាការដើរ តាមគន្លងព្រះតម្រិះដ៏ខ្ពង់ខ្ពស់របស់ទ្រង់ ក្នុងការធ្វើឱ្យពុទ្ធិកឧត្តមសិក្សានៅកម្ពុជា មានសមត្ថភាពស្មើមុខស្មើមាត់ ជាមួយបណ្តាប្រទេសក្នុងតំបន់ និងសកលលោក។

 

ដោយឡែកមន្ត្រីរាជការនៅក្នុង គ្រឹះស្ថានសិក្សា គឺជា «អ្នកបម្រើសេវាអប់រំ» ហើយការជ្រើសរើសយកប្រធានបទ «គោលការណ៍គ្រឹះនៃមុខងារសាធារណៈ និងគុណសម្បត្តិនៃឥរិយាបថ របស់មន្ត្រីរាជការ» មកដាក់បញ្ចូលក្នុងវគ្គបណ្តុះបណ្តាលនេះ គឺជាជម្រើសដ៏វៃឆ្លាត និងទាន់ពេលវេលាបំផុត។ នៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត ការកែទម្រង់រដ្ឋបាលសាធារណៈ គឺជាការងារអាទិភាព។ មន្ត្រីរាជការនៅក្នុង គ្រឹះស្ថានសិក្សា គឺជា «អ្នកបម្រើសេវាអប់រំ»។

 

ឯកឧត្តម បានបញ្ជាក់ថា ឥរិយាបថ និងរបៀបរបបធ្វើការរបស់មន្ត្រីរដ្ឋបាល គឺជាកត្តា កំណត់នូវបរិយាកាសសិក្សារបស់និស្សិត ត្រូវយល់ច្បាស់អំពីច្បាប់សហលក្ខន្តិកៈ សីលធម៌វិជ្ជាជីវៈខ្ពស់ និងមានអាកប្បកិរិយាទន់ភ្លន់ នោះការផ្តល់សេវារដ្ឋបាលអប់រំនឹងមានភាពរលូន និងមានប្រសិទ្ធភាព ដែលជាផ្នែកមួយយ៉ាងសំខាន់ក្នុងការបង្កើនគុណភាពនៃគ្រឹះស្ថានសិក្សាទាំងមូល៕ អត្ថបទ​៖ បាន​ សុខរិទ្ធិ


អត្ថបទដែលទាក់ទង

ប្រធានសមាគមត្រចៀកកាំ៖ ចិននឹងបើក​របាំង​ពាណិជ្ជកម្ម​ឆាប់ៗ​ដល់​ការ​នាំចេញ​សំបុក​ត្រចៀក​កាំ​កម្ពុជា
2026/01/15 12:45:02 pm        1
ក្រុមហ៊ុនចិនមួយគ្រោងពង្រីកសេវាកម្មវិស្វកម្មគីមី ដើម្បីរួមចំណែកដល់ខ្សែច្រវាក់ផលិតកម្មនៅកម្ពុជា
2026/01/15 12:24:30 pm        2
ឯកឧត្តម ប៉ែន បូណា៖ ក្នុងស្មារតីចង់បានសន្តិភាពយូរអង្វែង ទើបកម្ពុជាស្នើទៅថៃកំណត់ខណ្ឌសីមាប្រទេសទាំងពីរ
2026/01/15 12:17:03 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្ត្រីអឺរ៉ុប៖ អន្តរាគមន៍យោធាអាមេរិក នៅអ៊ីរ៉ង់ អាចនឹងចាប់ផ្តើមក្នុងរង្វង់រយៈពេល ២៤ម៉ោង

2026/01/15 12:55:51 pm
​ប្រធានសមាគមត្រចៀកកាំ៖ ចិននឹងបើក​របាំង​ពាណិជ្ជកម្ម​ឆាប់ៗ​ដល់​ការ​នាំចេញ​សំបុក​ត្រចៀក​កាំ​កម្ពុជា
2026/01/15 12:45:02 pm
​ការស្ទង់មតិ៖ ព័រទុយហ្គាល់ឈានទៅរកការបោះឆ្នោតប្រធានាធិបតីជុំទីពីរលើកដំបូង ក្នុង៤០ឆ្នាំមកនេះ
2026/01/15 12:43:15 pm
​លោក Trump បញ្ជាក់ជាថ្មីអំពីបំណងចង់បានកោះហ្រ្គីនលែន បន្ទាប់ពីកិច្ចប្រជុំជាមួយដាណឺម៉ាក
2026/01/15 12:41:33 pm
​ប្លុកអឺរ៉ុប បើកបង្ហាញផែនការប្រាក់កម្ចីរាប់ពាន់លានអឺរ៉ូឱ្យអ៊ុយក្រែន ដោយភាគច្រើនចំណាយលើអាវុធ
2026/01/15 12:37:57 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/01/14 12:09:41 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/12/25 12:26:19 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/01/15 04:26:24 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/01/15 03:31:19 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/01/11 02:02:17 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am