[UPDATE] មនុស្សមួយចំនួនបានស្លាប់ និងរបួសនៅប្រទេសថៃ ក្នុងគ្រោះថ្នាក់បាក់ដងស្ទូចមួយករណីទៀតហើយ

2026/01/15 06:46:24 pm        155

នគរបាលបាននិយាយថា ឧបករណ៍ស្ទូចមួយដើម បានបាក់នៅក្នុងប្រទេសថៃ នៅថ្ងៃព្រហស្បតិ៍ (១៥ មករា) នេះ ដោយបានកម្ទេចរថយន្ត ២គ្រឿង និងសម្លាប់មនុស្ស ២នាក់ នៅក្នុងករណីថ្មីមួយទៀត រយៈពេលត្រឹមតែមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីគ្រោះថ្នាក់ឧបករណ៍ស្ទូចដាច់ដោយឡែកមួយនៅភាគឦសាន ដែលបានសម្លាប់អ្នកដំណើររថភ្លើងចំនួន ៣២នាក់។

ហេតុការណ៍ចុងក្រោយនេះកើតឡើងក្នុងខេត្ត សាមុតសាខន (Samut Sakhon) ជិតរដ្ឋធានីបាងកក ជាទីដែលដងស្ទូចមួយដើម ដែលពាក់ព័ន្ធនឹងការសាងសង់ផ្លូវអាកាសហាយវេ បានបាក់ធ្លាក់ទៅលើផ្លូវនៅខាងក្រោម នេះបើតាមលោក Sitthiporn Kasi អធិការនគរបាលស្រុក និងត្រូវបានរាយការណ៍ដោយសារព័ត៌មានរ៉យទ័រ។ មន្ត្រីនគរបាលមូលដ្ឋានម្នាក់ទៀតបានប្រាប់សារព័ត៌មានរ៉យទ័រថា មនុស្ស ៥នាក់ បានរងរបួសក្នុងគ្រោះថ្នាក់នេះ ខណៈមូលហេតុនៅមិនទាន់ដឹងភ្លាមៗនោះទេ។

ឧប្បត្តិហេតុនេះគឺជាគ្រោះថ្នាក់ចុងក្រោយបង្អស់ ក្នុងចំណោមគ្រោះថ្នាក់ដ៏កាចសាហាវជាបន្តបន្ទាប់ ដែលបង្កឡើងដោយគម្រោងសាងសង់ក្នុងប្រទេសថៃ ហើយក៏បានកើតឡើងបន្ទាប់ពីសោកនាដកម្មកាលពីថ្ងៃពុធ ដោយរថភ្លើងមួយគ្រឿងធ្លាក់ចេញពីផ្លូវនៅខេត្ត នគររាជសីមា ភាគឦសាន ដោយសារដងស្ទូចរលំសង្កត់ស្រដៀងគ្នានេះ ដែលពាក់ព័ន្ធនឹងគម្រោងផ្លូវរថភ្លើងល្បឿនលឿន។

មន្រ្តីអាជ្ញាធរថៃ បាននិយាយថា នៅក្នុងគ្រោះថ្នាក់កាលពីថ្ងៃពុធនោះ មានអ្នកស្លាប់ចំនួន ៣២នាក់ និងអ្នកដំណើរលើសពី ៦០នាក់ ក្នុងចំណោមអ្នកដំណើរសរុប ១៩៥នាក់ នៅលើរថភ្លើង បានរងរបួស ហើយការស៊ើបអង្កេតកំពុងបន្តនៅឡើយ៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm