តម្លៃប្រេងបានធ្លាក់ចុះជាង២%ក្នុងការជួញដូររបស់តំបន់អាស៊ីនៅព្រឹកថ្ងៃព្រហស្បតិ៍ទី១៥មករាសប្ដាហ៍នេះ បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បាននិយាយថា ការស្លាប់ក្នុងការបង្ក្រាបរបស់អ៊ីរ៉ង់លើការតវ៉ាទូទាំងប្រទេសកំពុងត្រូវបានបញ្ឈប់ហើយ ដោយបានបន្ធូរក្ដីបារម្ភជុំវិញអន្តរាគមន៍យោធារបស់អាមេរិកប្រឆាំងអ៊ីរ៉ង់ និងការរំខាននៃចរន្តផ្គត់ផ្គង់។

ភាគហ៊ុនប្រេង Brent របស់សហរដ្ឋអាមេរិក បានធ្លាក់ចុះ១,៦៧ដុល្លារអាមេរិក ឬ២,៥% នៅត្រឹម៦៤,៨៥ដុល្លារអាមេរិកក្នុងមួយបារ៉ែល គិតត្រឹមម៉ោង១និង៩នាទីព្រឹកម៉ោងសកល ខណៈភាគហ៊ុនប្រេងឆៅមួយផ្សេងទៀត របស់សហរដ្ឋអាមេរិក គឺ West Texas Intermediate បានធ្លាក់ថ្លៃ១,៥៤ដុល្លារអាមេរិក ឬ២,៥% មកនៅត្រឹម៦០,៤៨ ដុល្លារអាមេរិក ក្នុងមួយបារ៉ែល ។

កម្រិតគោលទាំងពីរត្រួវបានកើនឡើងជាង១% កាលពីថ្ងៃពុធសប្ដាហ៍នេះ ប៉ុន្តែក្រោយមកបានធ្លាក់ចុះវិញ បន្ទាប់ពីការអត្ថាធិប្បាយរបស់លោក Trump បានរំសាយក្ដីបាម្ភនៃការវាយប្រហារដ៏ជាក់លាក់របស់អាមេរិក លើអ៊ីរ៉ង់។
លោក Trump កាលពីរសៀលថ្ងៃពុធ ១៤មករា សប្ដាហ៍នេះ បាននិយាយថា លោក ត្រូវបានគេប្រាប់ថាការសម្លាប់លើក្រុមបាតុករប្រឆាំងរដ្ឋាភិបាលនៅអ៊ីរ៉ង់ ត្រូវបានផ្អាក ហើយលោកជឿថា គ្មានផែនការសម្រាប់ការប្រហារជីវិតទ្រង់ទ្រាយធំទេ៕