វ៉េណេស៊ុយអេឡា៖ ការដោះលែងអ្នកទោសនឹងបន្ត ខណៈក្រុមគ្រួសារអ្នកទោសបោះជំរំនៅខាងក្រៅពន្ធនាគារ

2026/01/15 06:57:26 pm        111

លោកស្រី Delcy Rodriguez ប្រធានាធិបតីស្តីទីរបស់ប្រទេសវ៉េណេស៊ុយអេឡា បាននិយាយកាលពីថ្ងៃពុធ ទី១៤ ខែមករា ថា អ្នកជាប់ពន្ធនាគារចំនួន២០៤នាក់នឹងត្រូវបានដោះលែង ទោះបីជាវាមិនច្បាស់ថានៅពេលណាក៏ដោយ។ លោកស្រី Rodriguez បានធ្វើការប្រកាសបែបនេះ នៅក្នុងសន្និសីទសារព័ត៌មានមួយពីវិមាន Miraflores ក្នុងទីក្រុង Caracas។

យោងតាមក្រុមតស៊ូមតិនិងក្រុមគ្រួសារបានឲ្យដឹងថា ការដោះលែង ដែលត្រូវបានប្រកាសកាលពីសប្តាហ៍មុន កំពុងដំណើរការយ៉ាងយឺត។ ពួកគេបាននិយាយថា អង្គការសិទ្ធិមនុស្សបានប៉ាន់ប្រមាណថា មានអ្នកទោសនយោបាយប្រហែល៨០០នាក់នៅក្នុងប្រទេស ប៉ុន្តែមួយចំនួនប៉ុណ្ណោះត្រូវបានដោះលែង។

រហូតមកដល់ពេលនេះ អ្នកទោសនយោបាយចំនួន៧២នាក់ត្រូវបានដោះលែង នេះបើយោងតាមក្រុមសិទ្ធិមនុស្ស Foro Penal។ លោកស្រី Rodriguez បានប្រាប់អ្នកសារព័ត៌មានថា «សារ នៅពីក្រោយការដោះលែង គឺប្រទេសវ៉េណេស៊ុយអេឡាដែលបើកចំហចំពោះពេលវេលានយោបាយថ្មី អនុញ្ញាតឱ្យមានការយល់ដឹងពីភាពខុសគ្នា និងពីភាពចម្រុះនៃមនោគមវិជ្ជានយោបាយ ប៉ុន្តែវាត្រូវតែគោរពចំពោះអ្នកដទៃ»។ ការដោះលែងអ្នកទោសនយោបាយនៅក្នុងប្រទេសអាមេរិកខាងត្បូងមួយនេះ គឺជាការទាមទារជាយូរមកហើយរបស់ក្រុមសិទ្ធិមនុស្ស ស្ថាប័នអន្តរជាតិ និងឥស្សរជនប្រឆាំង រួមទាំងអ្នកឈ្នះពានរង្វាន់ណូបែលសន្តិភាព លោកស្រី Maria Corina Machado ដែលមានសម្ព័ន្ធមិត្តជិតស្និទ្ធជាច្រើននាក់ជាប់ពន្ធនាគារ។ ជាមួយគ្នានេះ ក្រុមគ្រួសាររបស់អ្នកទោស បានចំណាយពេលយប់ទីប្រាំ បោះជំរំនៅខាងក្រៅពន្ធនាគារ El Rodeo របស់ប្រទេសវ៉េណេស៊ុយអេឡា ដោយដេកក្រោមពន្លឺភ្លើងទៀន និងមើលទូរស័ព្ទដៃសម្រាប់ព័ត៌មាន ខណៈពួកគេរង់ចាំមនុស្សជាទីស្រលាញ់ ដែលនឹងត្រូវបានដោះលែង។

អត្ថបទដែលទាក់ទង

ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1
លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm        1
ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ

2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm
​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm