រយៈ​ពេល​៥ឆ្នាំ ​​វិស័យ​កសិកម្ម​​ បាន​ជំរុញ​កំណើន​ផលិតកម្ម​ កសិកម្ម​ក្នុង​រង្វង់​៥% ​

2021/04/27 09:59:58 am        22

សៀមរាប ៖ ​មន្ដ្រី​ជាន់​ខ្ពស់​​ក្រសួងកសិកម្ម ​​បាន​បញ្ជាក់ថា ​​ទិសដៅ​គោលនយោបាយ ​រយៈពេល​៥ឆ្នាំ ​គឺ​ចាប់​​​ឆ្នាំ​២០១៤-២០១៨ នៃ​វិស័យ​កសិកម្ម​ បាន​​ជំរុញ​កំណើន​ផលិតកម្ម​កសិកម្ម​ក្នុង​រង្វង់​៥% ​ ហើយ​វិស័យ​កសិកម្ម​ បាន​ចូល​រួមចំណែក​ ប្រមាណ​ជា​ ២៤,៩%​ នៃ​ផលិតផល​ក្នុងស្រុក​សរុប ​(GDP) ។


ឯកឧត្តម ​បានបន្ដ​ទៀត​ថា ក្នុងនោះ​ ផ្នែក​ដំណាំ​បាន​ចូលរួម​ចំនួន​១៣% ​ផ្នែក​ផលិតកម្ម​សត្វ​ចំនួន​២,៦% ផ្នែក​ជលផល​ចំនួន​៥,៥% ​និង​ផ្នែក​ព្រៃឈើ​ចំនួន​១,៦% ​ជា​មោទនភាព​ កម្ពុជា​បាន​ប្រែក្លាយ​ពី​ប្រទេស ​ដែល​ខ្វះខាត​ស្បៀងអាហារ ​ទៅជា​ប្រទេស​ដែល​ផលិត​ស្រូវ​លើស​តម្រូវការ​ប្រើប្រាស់​ក្នុងស្រុក ។ ​ជាក់ស្តែង​ នៅ​ឆ្នាំ​២០១៧ ​អតិរេក​ស្រូវ​មាន​ជាង​៥,៥​លាន​តោន ​គិត​ជា​អង្ករ​ស្មើ នឹង​ជាង​៣,៥​ លាន​តោន​សម្រាប់​បម្រើការ​នាំចេញ​។ ​ក្រៅពី​ផ្នែក​ដំណាំ​ ផ្នែក​ផលិតកម្ម​សត្វ​ក៏​បាន​ និងកំពុង ដើរ​តួរ​យ៉ាង​សំខាន់​ នៅក្នុង​ការ​ជំរុញ​កំណើន​វិស័យ​កសិកម្ម ​និង​ការកាត់បន្ថយ​ភាព​ក្រីក្រ​នៅ​ជនបទ​។

ឯកឧត្តម ទី សុគន្ធ​ រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ​​​បានបញ្ជាក់​បែបនេះ ក្នុង​​​សិក្ខាសាលា​ស្តី​អំពី​មូលដ្ឋាន​គ្រឹះ​កសិកម្ម​ និង​វិទ្យាសាស្ត្រ​សត្វ​ ​រៀបចំ​ឡើង​ នៅ​ទី​រួម​ខេត្ត​សៀមរាប ​​​ចាប់​ពីថ្ងៃ​ទី​២៨ ដល់ ៣០ ​ខែសីហា ​ឆ្នាំ​២០១៨​ ម្សិល​មិញ​នេះ​ ត្រូវ​បាន​បញ្ចប់​ ​។

សិក្ខាសាលា​នេះ ​ត្រូវបាន​គាំទ្រ​ និង​រៀបចំឡើង​ក្រោម​កិច្ចសហការ​រវាង​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ ​និង​គំនិត​ផ្ដួចផ្ដើម​ស្តីអំ​ពី​កិច្ច​សហប្រតិបត្តិការ​ស្បៀង​ និង​កសិកម្ម​ អាស៊ី ​ហៅ​កាត់ (​អា​ហ្វា​ហ្សី​-AFACI) ​នៃ​រដ្ឋបាល​ជនបទ ​នៃ​សាធារណៈរដ្ឋ​កូរ៉េ​។

ឯកឧត្តម ទី សុគន្ធ​ ​បាន​បន្ថែម​ទៀតថា ​ការចូលរួម​ពី​គម្រោង​ដៃគូ​អភិវឌ្ឍន៍​គឺជា​កម្លាំង​ចលករ​មួយ​ជួយ​ជំរុញ​ឱ្យ​វិស័យ​កសិកម្ម​សម្រេច​ទៅ​បាន​តាម​ទិសដៅ​កំណត់​។ ​អា​ហ្វា​ហ្សី​ នៃ​រដ្ឋបាល​ជនបទ​នៃ​សាធារណៈរដ្ឋ​កូរ៉េ​ បាន​សហការ​ជាមួយ​ក្រសួងកសិកម្ម ​រុក្ខាប្រមាញ់ ​និង​នេសាទ​ តាំងពី​ឆ្នាំ​២០០៩ ហើយ​បច្ចុប្បន្ន​កម្ពុជា​ កំពុង​អនុវត្ត​គម្រោង​ចំនួន​៧​ ​ដែល​គាំទ្រ​ដោយ អា​ហ្វា​ហ្សី ​គឺ​គម្រោង​បណ្តាញ​ព័ត៌មាន​បច្ចេកទេស​កសិកម្ម ​ធនធាន​ហ្សេ​នេ​ទិច​សត្វ ​បច្ចេកទេស​ក្រោយ​ប្រមូល​ផលដំណាំ​រួមផ្សំ ការអនុវត្ត​កសិកម្ម​ល្អ ​ផលិតកម្ម​កសិកម្មសរីរាង្គ ​កសិកម្ម​ចម្រុះ​គ្រប់គ្រង​សមាសភាព​ចង្រៃ ​និង​ការ​ផ្សព្វផ្សាយ​ពូជ​ដំណាំ ​។

ឯកឧត្តម​ បាន​ថ្លែងអំណរគុណ​ អា​ហ្វា​ហ្សី ​ដែល​តែងតែ​គាំទ្រ​ និង​បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ រវាង​ក្រសួងកសិកម្ម ​រុក្ខាប្រមាញ់ ​និង​នេសាទ​។

សម្រាប់​ លោក បណ្ឌិត ហ្សឹ​ង ហ្សូ​លី ប្រធាន​វិទ្យាស្ថាន​ជាតិ​វិទ្យាសាស្ត្រ​សត្វ​នៃ​រដ្ឋបាល​ជនបទ​នៃ​សាធារណៈរដ្ឋ​កូរ៉េ ​ មានប្រសាសន៍ថា ​ អា​ហ្វា​ហ្សី ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​២០០៩​ ក្នុង​គោល​បំណង​កែ​លម្អ រ​ផលិតកម្ម​ស្បៀង​ ពង្រឹង​ផលិតកម្ម​កសិកម្ម​ប្រកបដោយ​និរន្តរភាព​ និង​ជំរុញ​ការ​ផ្លាស់ប្តូរ​បច្ចេកទេស​ និង​ព័ត៌មាន​រវាង​ប្រទេស​ជា​សមាជិក​ ដែល​ប្រទេស​កម្ពុជា ​គឺជា​សមាជិក​មួយ​ក្នុង​ចំណោម​សមាជិក​ដំបូង​គេ​រប​ស់​អា​ហ្វា​ហ្សី ​។ លោក បណ្ឌិត ហ្សឹ​ង ហ្សូ​លី បន្ដថា ​សិក្ខាសាលា​នាពេលនេះ ​ពិតជា​ផ្តល់​ឱកាស​ដល់​សមាជិក​ក្នុង​ការ​ចែករំលែក​លទ្ធ​ផល​ការងារ​ និង​ពិភាក្សា​លើ​ផែន​ការងារ​សម្រាប់​ឆ្នាំ​បន្ទាប់​លើ​គម្រោង​ចំនួន​២ ​គឺ​បច្ចេកទេស​កសិកម្មសរីរាង្គ ​និង​ធនធាន​ហ្សេ​នេ​ទិច​សត្វ​។

​គួរបញ្ជាក់ថា ​សិក្ខាសាលា​នេះ ​មាន​គោលបំណង​ដើម្បី​ពិនិត្យ​លើ​វឌ្ឍនភាព​ការងារ​ ចែករំលែក​ព័ត៌មាន ​និង​ចំណេះដឹង និង​ដើម្បី​ពង្រឹង​ភាពជា​ដៃគូរ​ និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ជា​សមាជិក​ទាំង​១៤​ របស់ អា​ហ្វា​ហ្សី រួមមាន ​៖ ប្រទេស​កម្ពុជា ​សាធារណៈរដ្ឋ​កូរ៉េ គី​ហ្សី​ស ​បង់​ក្លា​ដេ​ស បូ​តាន ​ហ្វីលីពីន នេ​ប៉ាល់ ​មី​យ៉ាន​ម៉ា ម៉ុង​ហ្គោ​លី ​ ស្រីលង្កា ថៃ ឡាវ វៀតណាម និង​ឥណ្ឌូនេស៊ី​៕

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm