ក្រុមហ៊ុនចិនមួយគ្រោងពង្រីកសេវាកម្មវិស្វកម្មគីមី ដើម្បីរួមចំណែកដល់ខ្សែច្រវាក់ផលិតកម្មនៅកម្ពុជា

2026/01/15 07:24:30 pm        155

ក្រុមហ៊ុនលំដាប់ពិភពលោកមួយ សម្លឹងមើលឱកាសវិនិយោគនៅកម្ពុជា នៃការពង្រីកសេវាកម្មវិស្វកម្មគីមី ពាក់ព័ន្ធនឹងហេដ្ឋារចនា សម្ព័ន្ធប្រព្រឹត្តិកម្មទឹកកខ្វក់ និងឧស្សហកម្មផលិតជី សម្រាប់បម្រើឱ្យវិស័យកសិកម្ម ដើម្បីចូលរួមចំណែកខ្សែច្រវាក់ផលិតកម្មក្នុងស្រុក។

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី១៤ ខែមករា ម្សិលមិញនេះ បានទទួលជួបគណៈប្រតិភូដឹកនាំដោយ លោក Zhou Hong ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Fourth Construction Co., Ltd. (FCC) ដែលជាបុត្រសម្ព័ន្ធយុទ្ធសាស្ត្ររបស់សហគ្រាសរដ្ឋខ្នាតធំចិន China National Chemical Engineering Group Corporation (CNCEC) ជួបសម្ដែងការគួរសម និងពិភាក្សាការងារលើកាលានុវត្តភាពវិនិយោគនៅកម្ពុជា។

 ក្នុងជំនួបនេះ, លោក Zhou Hong បានជម្រាបជូនអំពីសាវតានិងសក្តានុពលដ៏រឹងមាំរបស់ក្រុមហ៊ុន CNCEC-FCC ដែលជា អង្គភាពមានបទពិសោធន៍ខ្ពស់លើការរចនា និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធឧស្សាហកម្មគីមី ឥន្ធនៈ កម្រិតខ្ពស់នៅលើសកលលោក។ លោកប្រធាន Zhou បានបញ្ជាក់ពីបំណងក្នុងការសម្លឹងមើលកម្ពុជា សម្រាប់ជាមូលដ្ឋានសម្រាប់ការពង្រីកសេវាកម្មវិស្វកម្មគីមី ពាក់ ព័ន្ធនឹងហេដ្ឋារចនាសម្ព័ន្ធប្រព្រឹត្តិកម្មទឹកកខ្វក់ និងឧស្សហកម្មផលិតជី សម្រាប់បម្រើឱ្យវិស័យកសិកម្ម ដើម្បីជាការចូលរួមចំណែក ក្នុងខ្សែច្រវាក់ផលិតកម្មឧស្សាហកម្មក្នុងស្រុក ឱ្យកាន់តែមានភាពទំនើប ស្របតាមស្តង់ដារកម្រិតអន្តរជាតិ។

ការឆ្លើយតប, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ ចំពោះចំណាប់អារម្មណ៍វិនិយោគរបស់ក្រុមហ៊ុន ដែលជាវិស័យ អាទិភាពមួយ និងមានសារៈសំខាន់ ក្នុងការគាំទ្រដល់មូលដ្ឋានគ្រឹះនៃឧស្សាហកម្មកែច្នៃនៅកម្ពុជា។ ជុំវិញវិស័យវិស្វកម្មគីមីសាស្ត្រ នឹងក្លាយជាកម្លាំងចលករថ្មីមួយ ក្នុងការបង្កើនតម្លៃបន្ថែមដល់សេដ្ឋកិច្ចជាតិ ស្របតាមគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម កម្ពុជា និងយុទ្ធសាស្ត្របញ្ចកោណ ដែលផ្តល់អាទិភាពលើការធ្វើទំនើបកម្មឧស្សាហកម្ម៕អត្ថបទ៖ សុន រ៉ាឌី


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm