ប្រធានសមាគមត្រចៀកកាំ៖ ចិននឹងបើក​របាំង​ពាណិជ្ជកម្ម​ឆាប់ៗ​ដល់​ការ​នាំចេញ​សំបុក​ត្រចៀក​កាំ​កម្ពុជា

2026/01/15 07:45:02 pm        333

ប្រធានសមាគមត្រចៀកកាំកម្ពុជា រំពឹងថា នៅក្នុងឆ្នាំ២០២៦នេះ កម្ពុជា-ចិន​នឹង​បើក​នូវ​របាំង​ពាណិជ្ជ​កម្ម​លើការផលិតផល សំបុកត្រចៀកកាំ ទៅកាន់ទីផ្សារប្រទេសចិន ខណៈដែលកម្ពុជា​បាន​ត្រៀម​ខ្លួន​រួចជាស្រេច លើផលិតកម្មសម្រាប់ទីផ្សារនាំចេញ។

លោក ស៊ុយ កុកធាន ប្រធានសមាគមត្រចៀកកាំកម្ពុជា លើក​ឡើង​ក្នុង​កិច្ច​សម្ភាស​ន៍​ជា​មួយ​សារ​ព័ត៌មាន ស្តីពីការអភិរក្ស ការកែច្នៃផលិតផលចេញពីសំបុកត្រចៀកកាំ និង​គម្រោង​នាំ​ចេញ​សំបុក​ចៀក​កាំ​កម្ពុជានេះថា គិតមកដល់ពេលនេះ កម្ពុជាបាន អភិរក្សផ្ទះត្រចៀកកាំ​មាន​ចំនួន​រាប់​ពាន់​ខ្នង​ផ្ទះ ​និងបានប្រមូលសំបុកត្រចៀកកាំ មានកំណើនកើនឡើងជាបន្តបន្ទាប់, បច្ចុប្បន្ន​ក៏​មាន​សិប្បកម្ម​ក្នុង​ស្រុកជាច្រើន បាននិងកំពុងកែច្នៃសម្រាប់ការចែកចាយសម្រាប់ទីផ្សារក្នុងស្រុក តែ​សម្រាប់ការនាំចេញ, មិនទាន់ មានទិន្នន័យណាមួយបានបង្ហាញច្បាស់លាស់នៅឡើយ។

ជុំវិញសំបុកត្រចៀកកាំនេះ លោក បន្តឱ្យដឹងថា បើតាមការបង្ហាញឱ្យដឹងពីក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ គិតមកដល់ពេលនេះក្រសួងបានជំរុញចុះបញ្ជីការអភិរក្សផ្ទះត្រចៀកកាំ បាន​ចំនួនជិត១ពាន់ខ្នងផ្ទះ ក្នុងនោះក្រសួងបានបញ្ជូន ក្រុមហ៊ុនចំនួន ៦ ធ្វើការទំនាក់​ទំនង​ជា​មួយ​គយ​ចិន និងការសុំគោលការណ៍គាំទ្រពីស្ថានទូតចិន ដែលតាមរយៈនៃកិច្ចសហការនេះ បាន​បង្កើតនូវទំនុកចិត្តខ្ពស់ ដល់ការនាំចេញសំបុកត្រចៀកកាំរបស់កម្ពុជាចូលទៅក្នុងទីផ្សារចិន នៅក្នុងឆ្នាំ២០២៦នេះ។

លោក ស៊ុយ កុកធាន បន្តថា ប្រសិនកម្ពុជានាំចេញសំបុក្រត្រចៀកកាំទៅកាន់ទីផ្សារចិន សម្រេច​បាន​តាម​ការ​គ្រោងទុក, វិស័យនេះនឹងចូលរួម​លើកក​ម្ពស់​ដល់​ការ​អភិរក្ស​ផ្ទះ​ត្រចៀក​កាំនៅ​កម្ពុជា​បន្ថែម​ ការបង្កើតការងារ និងប្រាក់ចំណូលដល់ជីវភាពរស់ នៅរបស់ប្រជាជនកម្ពុជា និងបង្កើន​ចំណូល​ក្នុង​សេដ្ឋកិច្ចជាតិផងដែរ។

សូមបញ្ជាក់ថា ពាក់ព័ន្ធកិច្ចសហប្រតិបត្តិការលើផ្នែកពាណិជ្ជកម្មនេះ រាជរដ្ឋាភិបាលក​ម្ពុជា​បាន​ខិត​ខំ​ប្រឹងប្រែងយ៉ាងខ្លាំង ជំរុញ បង្កើតកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសដៃគូរផ្សេងៗ ជា​ពិសេសជាមួយប្រទេសចិន ដោយបានជំរុញឲ្យមានពាណិជ្ជកម្ម សេរី រវាងប្រទេសទាំងពីរ ជាក់​ស្តែង​នា​ពេលកន្លងមកនេះ កម្ពុជា-ចិនក៏បានបើកច្រកពាណិជ្ជកម្មលើផលិតផលសំបុកត្រចៀកកាំ និង​ការពង្រឹងបណ្តាញធុរកិច្ច តាមរយៈការរៀបចំវេទិការពាណិជ្ជកម្មផ្សេងៗដូចជា៖ វេទិការ​ធុរកិច្ច ការផ្គត់ផ្គង់ពាណិជ្ជកម្ម និងការ ចូលរួមពិរពណ៌លើផលិតផលសំបុកត្រចៀកកាំជាដើម៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm