ជនភៀសខ្លួន​អ៊ុយ​ក្រែ​ន​រាប់​លាន​នាក់​នឹង​ប្រឈម​សីតុណ្ហភាព​ត្រជាក់​ខ្លាំង​នៅ​អឺរ៉ុប​ខាងកើត​ក្នុង​សប្ដាហ៍​នេះ

2022/03/09 09:40:16 pm        1.1 K

​អឺរ៉ុប៖ ជនភៀសខ្លួន​ចំនួន​ ២​លាន​នាក់​ដែល​បាន​រត់​ភៀសខ្លួន​ចេញពី​ប្រទេស​អ៊ុយ​ក្រែ​ន ​ចូល​ទៅ​កាន់​បណ្ដា​ប្រទេសជិតខាង​នឹង​ប្រឈម​ទៅ​នឹង​សីតុណ្ហភាព​ចុះ​ត្រជាក់​ខ្លាំង ​នៅ​ទូទាំង​អឺរ៉ុប​ខាងកើត​នៅ​សប្ដាហ៍​នេះ។ អាកាសធាតុ​ចុះ​ត្រជាក់​បាន​គ្របដណ្ដប់​ពាសពេញ​តំបន់​កាលពី​ថ្ងៃ​ចន្ទ ហើយ​សីតុណ្ហភាព​នឹង​បន្ត​ធ្លាក់​ចុះ​នៅ​ពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខ ខណៈ​ខ្យល់​ត្រជាក់​ខ្លាំង​នៅ​តំបន់​អាកទិក​។

សារព័ត៌មាន Fox News បាន​រាយការណ៍​ថា ទីក្រុង Mariupol របស់​ប្រទេស​អ៊ុយ​ក្រែ​ន​គ្មាន​អគ្គិសនី និង​ខ្វះខាត​ទឹក​ប្រើ​ប្រាស់ ស្រប​ពេល​មាន​សីតុណ្ហភាព​អាក្រក់​បែបនេះ។ ជនភៀសខ្លួន​ចេញពី​អ៊ុយ​ក្រែ​ន​បាន​ឆ្លងកាត់​ព្រំដែន​ចូល​ទៅ​ក្នុង​ទីក្រុង Siret ភាគ​ខាងជើង​របស់​ប្រទេស​រ៉ូ​ម៉ា​នី​កាលពី​ថ្ងៃ​អង្គារ​ ក្រោម​អាកាសធាតុ​ត្រជាក់​ធ្លាក់​ព្រិល​យ៉ាង​ខ្លាំង​។​ នៅ​ព្រំដែន​ឆ្លង​ចូល​ទីក្រុង Siret នេះ​ដែរ ស្ត្រី​ដែល​កំពុង​គេច​ចេញពី​សង្គ្រាម​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ត្រូវ​បាន​ទទួល​ស្វាគមន៍​ដោយ​ជូន​ផ្កា tulips និង​ផ្កា​ផ្សេងទៀត​ដើម្បី​អប​អសារ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ​។ ខណៈ​មនុស្ស​មួយ​ចំនួន​បាន​ភៀសខ្លួន​ទៅកាន់​ទីក្រុង​ផ្សេង​ទៀត​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន មនុស្ស​ជាច្រើន​បាន​ជ្រើស​រើស​ផ្លូវ​ចាក​ចេញពី​ប្រទេស​នេះ​។

​អ្នកនាំពាក្យ​អង្គការ​ទេសន្តរប្រវេសន៍​អន្តរជាតិ ​របស់​អង្គការសហប្រជាជាតិ​បាន​សរសេរ​លើ Twitter ថា​ មនុស្ស​ ២​លាន​នាក់​បាន​ចាកចេញ​ ហើយ​ក្នុង​នោះ​មាន​យ៉ាងហោចណាស់ ​១០​ម៉ឺន​នាក់​ដែល​មិន​មែន​ជា​ជនជាតិ​អ៊ុយ​ក្រែ​ន​។ ​ខណៈ​ដែល​ការវាយប្រហារ​ពី​រុស្ស៊ី​លើ​អ៊ុយ​ក្រែ​ន​ឈាន​ចូល​ដល់​សប្ដាហ៍​ទី​២ ទាហាន​រុស្ស៊ី​បាន​បើក​ការ​វាយ​លុក​រុល​ទៅ​មុខ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​ភាគ​ខាងត្បូង ប៉ុន្តែ​ផ្អាក​នៅ​ក្នុង​តំបន់​មួយ​ចំនួន​ផ្សេង​ទៀត​។ ការ​បាញ់​ផ្លោង និង​គ្រាប់​រ៉ូ​កែ​ត​បាន​ស្រោច​លើ​មជ្ឈមណ្ឌល​នានា​ ដែល​មាន​ប្រជាជន​ច្រើន​ផ្សេង​ទៀត​រួមមាន​តំបន់ Bucha ជាយ​រដ្ឋធានី​គី​វ ជាទី​ដែល​អភិបាលក្រុង​បាន​រាយការណ៍​ពី​ការ​បាញ់​ផ្លោង​ដោយ​គ្រាប់កាំភ្លើង​ធំ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm