បណ្តាប្រទេសនៅអឺរ៉ុប ជំរុញឱ្យពលរដ្ឋខ្លួនចាកចេញពីអ៊ីរ៉ង់ ស្របពេលភាពតានតឹង

2026/01/15 08:04:59 pm        132

បណ្តាប្រទេសនៅអឺរ៉ុប រួមមានអ៊ីតាលី ប៉ូឡូញ អាល្លឺម៉ង់ និងអេស្ប៉ាញ កាលពីថ្ងៃពុធ (១៤ មករា) បានអំពាវនាវឱ្យពលរដ្ឋរបស់ពួកគេចាកចេញពីប្រទេសអ៊ីរ៉ង់ ដោយសារក្តីបារម្ភអំពីសន្តិសុខ ស្របពេលមានការតវ៉ាប្រឆាំងរដ្ឋាភិបាលដែលកំពុងបន្តកើតមាននៅទីនោះ និងរបាយការណ៍ស្ដីពីលទ្ធភាពនៃអន្តរាគមន៍យោធារបស់សហរដ្ឋអាមេរិក។

របាយការណ៍បាននិយាយថា បុគ្គលិករបស់អាមេរិក និងអង់គ្លេសមួយចំនួន ត្រូវបានជម្លៀសចេញពីទីតាំងនានានៅមជ្ឈិមបូព៌ា ដើម្បីជាការប្រុងប្រយ័ត្នទុកជាមុន ហើយស្ថានទូតអង់គ្លេសប្រចាំទីក្រុងតេអេរ៉ង់ ក៏ត្រូវបានបិទជាបណ្ដោះអាសន្នផងដែរ។ ភាពបន្ទាន់ទាំងនេះ បានកើតឡើងបន្ទាប់ពីការអំពាវនាវរបស់សហរដ្ឋអាមេរិក នៅដើមសប្ដាហ៍នេះ ឱ្យពលរដ្ឋរបស់ខ្លួនចាកចេញពីអ៊ីរ៉ង់ជាបន្ទាន់។

អ៊ីរ៉ង់ រងភាពរង្គោះរង្គើដោយការតវ៉ាធំៗជាច្រើន ដោយចាប់ផ្តើមនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ នៅឯផ្សារមួយកន្លែងក្នុងទីក្រុងតេអេរ៉ង់ ជុំវិញការធ្លាក់ចុះយ៉ាងខ្លាំងនៃរូបិយបណ្ណអ៊ីរ៉ង់ និងស្ថានភាពសេដ្ឋកិច្ចកាន់តែអាក្រក់ទៅៗ។ ក្រោយមក ការតវ៉ាបានរីករាលដាលដល់ទីក្រុងជាច្រើនទៀត និងបានក្លាយជាការទាមទារឱ្យបញ្ចប់របបដឹកនាំ។

យោងតាមការជូនដំណឹងអាកាសចរណ៍នៅថ្ងៃព្រហស្បតិ៍នេះ បានឱ្យដឹងថា អ៊ីរ៉ង់បិទដែនអាកាសរបស់ខ្លួនជាបណ្តោះអាសន្នចំពោះជើងហោះហើរភាគច្រើន ស្របពេលការភ័យខ្លាចចំពោះការវាយប្រហារ។ ក្រោយមកដែនអាកាសក៏បានបើកឡើងវិញ ដោយគេហទំព័រតាមដានជើងហោះហើរ Flightradar24 បង្ហាញថា ជើងហោះហើរជាច្រើនកំពុងឆ្លងកាត់ដែនអាកាសរបស់ប្រទេសនេះជាធម្មតាវិញ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        132
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        125
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        124

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm