ប្រធានាធិបតីស្តីទី៖ វ៉េណេស៊ុយអេឡាឈានចូល«សករាជថ្មី» បន្ទាប់ពីលោក ម៉ាឌូរ៉ូ ត្រូវទម្លាក់ពីតំណែង

2026/01/15 09:18:08 pm        235

ប្រធានាធិបតីស្តីទីរបស់ប្រទេសវ៉េណេស៊ុយអេឡា លោកស្រី Delcy Rodriguez បានប្រកាសកាលពីថ្ងៃពុធថា ប្រទេសរបស់លោកស្រី កំពុងចូលដល់យុគសម័យថ្មីមួយ ដែលត្រូវបានសម្គាល់ដោយការអត់ឱនកាន់តែខ្លាំងចំពោះគូប្រជែងនយោបាយ បន្ទាប់ពីការបណ្តេញអតីតចៅហ្វាយរបស់លោកស្រី គឺលោក នី     កូឡាស ម៉ាឌូរ៉ូ (Nicolas Maduro)ពីអំណាចដោយសហរដ្ឋអាមេរិក។

នៅក្នុងសន្និសីទសារព័ត៌មានលើកដំបូងរបស់លោកស្រី ចាប់តាំងពីលោក ម៉ាឌូរ៉ូ ត្រូវបានចាប់ខ្លួនដោយ កងកម្លាំងអាមេរិក នៅថ្ងៃទី ០៣ ខែមករា លោកស្រី Rodriguez បានចាត់ទុកខ្លួនឯង ជាអ្នកបង្រួប បង្រួម។

លោកស្រីបានថ្លែងប្រាប់អ្នកយកព័ត៌មាននៅវិមានប្រធានាធិបតីថា បន្ទាប់ពីការគ្រប់គ្រងផ្តាច់ការរយៈពេល ១២ឆ្នាំ របស់លោក ម៉ាឌូរ៉ូ ប្រទេសវ៉េណេស៊ុយអេឡា «កំពុងឈានទៅដល់យុគសម័យនយោបាយថ្មីមួយ»។ 

លោកស្រី Rodriguez បាននិយាយថា ប្រទេសវ៉េណេស៊ុយអេឡាថ្មី «អនុញ្ញាតឲ្យមានការយោគយល់គ្នា ទោះបីជាមានភាពខ្វែងគំនិតគ្នា និងតាមរយៈភាពចម្រុះខាងមនោគមវិជ្ជា និងនយោបាយក៏ដោយ»។

បន្ទាប់ពីផ្តួលរំលំលោក ម៉ាឌូរ៉ូ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានយល់ព្រមឲ្យលោកស្រី Rodriguez ឡើងកាន់តំណែង ឲ្យតែលោកស្រីធ្វើតាមគោលការណ៍របស់ទីក្រុងវ៉ាស៊ីនតោន។ 

ក្នុងការធ្វើដូច្នេះ លោក ត្រាំ បានបដិសេធមេដឹកនាំនៃក្រុមប្រឆាំងប្រឆាំងនឹងលោក ម៉ាឌូរ៉ូ គឺលោកស្រី Maria Corina Machado ដែលជាអ្នកឈ្នះរង្វាន់ណូបែលសន្តិភាព ដោយអះអាងថា លោកស្រី មិនមាន «ការគាំទ្រ» គ្រប់គ្រាន់ នៅក្នុងប្រទេសវ៉េណេស៊ុយអេឡាទេ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        150
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        140
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        139

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm