បាល់ទាត់៖ ក្លិបបាល់ឱបអាមេរិកក្របខណ្ឌ NFL, New York Jets លោក Woody Johnson បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនក្នុងការទិញយកក្លិបតោខៀវ Chelsea មកគ្រប់គ្រង នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន ESPN។

ក្លិបបាល់ទាត់នៅក្របខណ្ឌ English Premier League មួយនេះត្រូវបានម្ចាស់ក្លិបមហាសេដ្ឋីរុស្ស៊ី Roman Abramovich ប្រកាសដាក់លក់សប្តាហ៍មុន បន្ទាប់ពីរដ្ឋាភិបាលអង់គ្លេសគំរាមដាក់ទណ្ឌកម្មមហាសេដ្ឋីរុស្ស៊ីរូបនេះ តាមរយៈសង្គ្រាមវាយលុករបស់រុស្ស៊ីមកលើអ៊ុយក្រែន។ លោក Woody Johnson ស្គាល់ក្លិប Chelsea ច្បាស់ណាស់នៅពេលលោកជាអគ្គរដ្ឋទូតអាមេរិកប្រចាំចក្រភពអអង់គ្លេស នៅទីក្រុងឡុងដ៍ចន្លោះឆ្នាំ២០១៧-២០២១។
មកទល់ពេលនេះនៅ English Premier League មានក្លិបពីរដែលស្ថិតក្រោមការវិនិយោគធំរបស់ម្ចាស់ក្លិបនៅ NFL អាមេរិកដែលរួមមានម្ចាស់ក្លិប Los Angeles Rams លោក Stan Kroenke គ្រប់គ្រងភាគហ៊ុនធំ Arsenal និងម្ចាស់ក្លិប Tampa Bay Buccaneers គ្រួសារត្រកូល Glazer កំពុងគ្រប់គ្រងភាគហ៊ុនធំ Manchester United។ ដោយឡែកម្ចាស់ក្លិប San Francisco 49ers លោក Jed York ក៏មានភាគហ៊ុនតូចមួយនៅ Leeds United ផងដែរ៕
អត្ថបទ៖នាង សុភាវុធ