រដ្ឋាភិបាលអង់គ្លេសកាលពីថ្ងៃពុធ បានព្រមានប្រឆាំងនឹងការធ្វើដំណើរ «លើកលែងតែការធ្វើដំណើរដែលចាំបាច់» ទៅកាន់ប្រទេសអ៊ីស្រាអែល ដោយលើកឡើងពីភាពតានតឹងក្នុងតំបន់កើនឡើង ដែលអាចនាំឱ្យមានការរំខានដល់ការធ្វើដំណើរ និងផលប៉ះពាល់ដែលមិនរំពឹងទុកផ្សេងទៀត។
នៅក្នុងការណែនាំអំពីការធ្វើដំណើរដែលបានធ្វើបច្ចុប្បន្នភាពចេញផ្សាយដោយក្រសួងការបរទេសបានឲ្យដឹងថា អាជ្ញាធរអង់គ្លេសក៏បន្តណែនាំប្រឆាំងការធ្វើដំណើរទាំងអស់ទៅកាន់តំបន់មួយចំនួន ដោយនិយាយថាបរិយាកាសសន្តិសុខកាន់តែយ៉ាប់យ៉ឺនបង្កហានិភ័យកាន់តែច្រើនដល់អ្នកធ្វើដំណើរ និងជំរុញឱ្យមានការប្រុងប្រយ័ត្ននៅទូទាំងតំបន់។
ក្រសួងការបរទេសបាននិយាយថា ការណែនាំនេះអនុវត្តចំពោះការធ្វើដំណើរទាំងទៅអ៊ីស្រាអែល និងដែនដីប៉ាឡេស្ទីន ហើយនៅតែស្ថិតក្រោមការពិនិត្យឡើងវិញជាបន្តបន្ទាប់។
