បេសកកម្មយោធារបស់អឺរ៉ុប ចាប់ផ្តើមនៅកោះហ្គ្រីនលែន

2026/01/15 10:41:47 pm        72

បុគ្គលិកយោធាអឺរ៉ុបគ្រោង នឹងចាប់ផ្តើមមកដល់កោះហ្គ្រីនលែន ( Greenland) នៅថ្ងៃព្រហស្បតិ៍នេះ ភ្លាមៗបន្ទាប់ពីកិច្ចប្រជុំរវាងមន្ត្រីអាមេរិក ដាណឺម៉ាក និងហ្គ្រីនលែន នៅទីក្រុងវ៉ាស៊ីនតោន បានបរាជ័យក្នុងការដោះស្រាយ «ការខ្វែងគំនិតជាមូលដ្ឋាន» លើកោះអាក់ទិកដែលសម្បូររ៉ែ និងជាយុទ្ធសាស្ត្រនេះ។

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបេ្តជ្ញាម្តងហើយម្តងទៀតថា នឹងគ្រប់គ្រងទឹកដីស្វយ័តរបស់ដាណឺម៉ាក ដោយអះអាងថា កោះនេះមានសារៈសំខាន់សម្រាប់សន្តិសុខអាមេរិក។

ប្រទេសបារាំង ស៊ុយអែត អាល្លឺម៉ង់ និងន័រវែស បានប្រកាសកាលពីថ្ងៃពុធថា ពួកគេនឹងដាក់ពង្រាយបុគ្គលិកយោធាជាផ្នែកមួយនៃបេសកកម្មឈ្លបយកការណ៍ទៅកាន់រដ្ឋធានី Nuuk របស់កោះហ្គ្រីនលែន។

លោក Mute Egede ឧបនាយករដ្ឋមន្ត្រីនៃកោះហ្គ្រីនលែន បានប្រាប់សន្និសីទសារព័ត៌មានមួយកាលពីថ្ងៃពុធថា៖«ទាហានរបស់អង្គការណាតូត្រូវបានគេរំពឹងថា នឹងមានវត្តមានកាន់តែច្រើននៅកោះនេះ ចាប់ពីថ្ងៃនេះ និងនៅថ្ងៃខាងមុខ។ គេរំពឹងថា នឹងមានយន្តហោះយោធា និងនាវាកាន់តែច្រើន» ដោយបន្ថែមថា ពួកគេ នឹង«ហ្វឹកហាត់»។

ប្រធានាធិបតីបារាំង លោក អាម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម Xថា៖«បុគ្គលិកយោធាបារាំងដំបូង បានធ្វើដំណើររួចហើយ។ អ្នកផ្សេងទៀត នឹងមកតាមក្រោយ»។  

ក្រសួងការពារជាតិអាល្លឺម៉ង់ បាននិយាយថា ការដាក់ពង្រាយក្រុមឈ្លបយកការណ៍ដែលមានបុគ្គលិកយោធាចំនួន ១៣នាក់ ទៅកាន់ទីក្រុង Nuuk ចាប់ពីថ្ងៃព្រហស្បតិ៍នេះ តាមការស្នើរបស់ប្រទេសដាណឺម៉ាក ដោយបន្ថែមថា វានឹងដំណើរការចាប់ពីថ្ងៃព្រហស្បតិ៍ ដល់ថ្ងៃអាទិត្យ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        206
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        192
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        192

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm