ប្រភពមួយពីរដ្ឋាភិបាលបានប្រាប់សារព័ត៌មាន TASSថា កុបកម្មដែលបានកើតឡើងនៅក្នុងប្រទេសអ៊ីរ៉ង់ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ គឺជាប្រតិបត្តិការដែលបានគ្រោងទុកយ៉ាងប្រុងប្រយ័ត្នដោយសេវាស៊ើបការណ៍សម្ងាត់បរទេស ហើយទីក្រុងតេអេរ៉ង់ មានភស្តុតាង។

យោងតាមប្រភពដដែល ភាពចលាចលទាំងអស់ មានគោលបំណងបង្កើតលេសសម្រាប់ការឈ្លានពានដោយយោធា។
ប្រភពដដែលបាននិយាយថា៖«អ្នកជាប់ឃុំជាច្រើន បានសារភាពថា ពួកគេបានទទួលប្រាក់ពីបរទេស។ មានភស្តុតាងដែលបង្ហាញថា អ្នកខ្លះបានទទួលការបណ្តុះបណ្តាលពិសេស នៅក្នុងប្រទេសដទៃទៀត»៕
