ស.ស.យ.ក ខេត្តស្វាយរៀង ប្រកាសបើកជាផ្លូវការនូវកម្មវិធី «វោហារសព្ទយុវជន» ដើម្បីអបអរទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២២ ខួបទី១១១

2022/03/09 10:26:52 pm        960

ស្វាយរៀង៖ ឯកឧត្តម ឌី វិជ្ជា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង នៅថ្ងៃម្សិលមិញនេះ បានប្រកាសបើកជាផ្លូវការ នូវកម្មវិធី «វោហារសព្ទយុវជន» ដែលផ្ដួចផ្ដើមបង្កើតឡើង ដោយសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង ក្នុងគោលបំណង អបអរសាទរទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២២ ខួបទី១១១។

កម្មវិធីនេះ បានប្រារព្ធឡើង ដោយមានការចូលរួម ពីសំណាក់ឯកឧត្តម លោក លោកស្រី អនុប្រធានស.ស.យ.ក ខេត្តស្វាយរៀង ប្រធានគណៈកម្មាធិការស.ស.យ.ក ស្រុក-ក្រុងទាំង៨ សមាសភាពគណៈកម្មការដាក់ពិន្ទុការប្រកួត ក្នុងកម្មវិធី «វោហារសព្ទយុវជន» ក៏ដូចជា​សមាជិក​សមាជិកាស.ស.យ.ក ខេត្តស្វាយរៀង ​ជាច្រើន តាមរយៈប្រព័ន្ធ Zoom ហើយក៏មានការផ្សាយ​បន្តផ្ទាល់ លើហ្វេសប៊ុកផេកផ្លូវការរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ​ខេត្តស្វាយរៀងផងដែរ។

ជាមួយគ្នានោះ ឯកឧត្តម ឌី វិជ្ជា បានមានប្រសាសន៍ថា​ ការបង្កើតកម្មវិធីនេះឡើង គឺដើម្បីផ្ដល់​ឱកាស​សម្រាប់យុវជនក្នុងខេត្តស្វាយរៀង ​បានបង្ហាញនូវសមត្ថភាព និង​ទេពកោសល្យ​ផ្នែកការ​និយាយជាសាធារណៈ ក៏ដូចជាការពង្រឹង​សមត្ថភាព​និយាយប្រកបដោយមូលដ្ឋាន​នៃចំណេះដឹង និង​ការ​បណ្ដុះផ្នត់​គំនិត​សុទិដ្ឋិនិយម​ចំពោះសង្គមជាតិ​ដល់យុវជនផងដែរ។

កម្មវិធី «វោហារសព្ទយុវជន» នេះ នឹងត្រូវធ្វើឡើង ​ក្រោមមូលបទ ​«សមភាពយេនឌ័រថ្ងៃនេះ ដើម្បី​ចីរភាពនា​ពេលអនាគត» ​ដែលអាចឱ្យយុវជន​បានចូលរួមសិក្សាឱ្យកាន់​តែស៊ីជម្រៅបន្ថែម ជុំវិញ​មូលបទនេះថែមទៀតផង។

ឯកឧត្តម ឌី វិជ្ជា បញ្ជាក់បន្ថែមថា «ខ្ញុំសង្ឃឹម​ និងជឿជាក់យ៉ាងមុតមាំថា​ កម្មវិធីនេះ នឹង​ក្លាយ​ជា​វេទិកាមួយ ​សម្រាប់យុវជនក្នុងខេត្តស្វាយរៀង ​ក្នុងការបង្ហាញភាពក្លាហាន សមត្ថភាព និង​សក្តានុពលរបស់ខ្លួន ​ក្នុងនាម​ជាយុវជនបន្តវេន​របស់​ប្រទេសកម្ពុជាយើង»។

គួររំឭកផងដែរថា ​លក្ខខណ្ឌនៃការចូលរួម ក្នុងកម្មវិធី​ «វោហារសព្ទយុវជន» គឺ៖

- បេក្ខជនដាក់​ពាក្យ​ចូលរួមប្រកួត​ គឺជាសិស្ស-និស្សិត ​ដែលកំពុងសិក្សានៅក្នុងខេត្តស្វាយរៀង ហើយ​មាន​អាយុចាប់ពី ១៦ឆ្នាំ រហូតដល់ ២៥ឆ្នាំ។

- បេក្ខជនដាក់ពាក្យប្រកួតត្រូវភ្ជាប់ជាមួយ​នូវប្រវត្តិរូបសង្ខេប រួមទាំងអត្ថបទ ដែលខ្លួនបានសរសេររួច អំពីប្រធានបទ៖ ការរួមចំណែករបស់ស្ត្រី នៅក្នុងសង្គមជាតិ។

ចាប់ផ្តើមទទួលពាក្យចាប់ពីថ្ងៃទី៩ រហូតដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ ហើយសម្រាប់ព័ត៌មានបន្ថែមអាចទាក់ទងមកកាន់ទូរសព្ទលេខ៖ 096 44 32 023/ 012 366 810។


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm