ជប៉ុន និងហ្វីលីពីន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខថ្មី ខណៈភាពតានតឹងក្នុងតំបន់កើនឡើង

2026/01/16 01:11:05 am        72

នៅថ្ងៃព្រហស្បតិ៍នេះ ជប៉ុន និងហ្វីលីពីន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិចំនួន ២ រួមទាំងកិច្ចព្រមព្រៀងអនុញ្ញាតឲ្យកងកម្លាំងរបស់ពួកគេផ្លាស់ប្តូរសម្ភារៈ និងសេវាកម្ម ស្របពេលដែលប្រទេសទាំង ២ ព្យាយាមពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខ ជាការឆ្លើយតបនឹងភាពតានតឹងក្នុងតំបន់កើនឡើង ។

កិច្ចព្រមព្រៀង Acquisition and Cross-Servicing Agreement ដែលនឹងអនុញ្ញាតឲ្យមានការផ្តល់ស្បៀងអាហារ ប្រេងឥន្ធនៈ សម្ភារៈចាំបាច់ផ្សេងទៀតនៅពេលកងកម្លាំងជប៉ុនធ្វើទស្សនកិច្ចនៅហ្វីលីពីន ហើយនិងផ្តោតសំខាន់លើសុវត្ថិភាពនៃការចែករំលែកព័ត៌មានការពារជាតិដោយសម្ងាត់ និងព័ត៌មានយោធារវាងភាគីទាំង ២នោះ បានកើតមានឡើងរយៈពេលជាច្រើនខែ បន្ទាប់ពីកិច្ចព្រមព្រៀងសំខាន់ Reciprocal Access Agreement រវាងប្រទេសសម្ព័ន្ធមិត្តអាស៊ីជិតស្និតបំផុតរបស់សហរដ្ឋអាមេរិកទាំង ២ ចូលជាធរមាន ។

រដ្ឋមន្រ្តីការបរទេសជប៉ុនលោក Toshimitsu Motegi បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ អំឡុងដំណើរទស្សនកិច្ចនៅតំបន់មជ្ឈិមបូព៌ា និងអាស៊ីរយៈពេល ៩ថ្ងៃ ជាមួយនឹងការឈប់សំចតនៅអ៊ីស្រាអែល ដែនដីប៉ាឡេស្ទីន កាតា និងឥណ្ឌា ។

លោក Motegi និងសមភាគីហ្វីលីពីនលោកស្រី Theresa Lazaro បានប្រកាសផងដែរជំនួយសន្តិសុខផ្លូវការ ៦លានដុល្លារពីទីក្រុងតូក្យូ ដើម្បីសាងសង់ឃ្លាំងរក្សាទុកទូកពោងដែលបរិច្ចាគដោយជប៉ុន ដើម្បីពង្រឹងសមត្ថភាពកងទ័ពជើងទឹកហ្វីលីពីន ។

ដំណើរទស្សនកិច្ចរបស់លោក Motegi កើតមានផងដែរ ពេលដែលហ្វីលីពីនទទួលយកវេនធ្វើជាប្រធានអាស៊ាន ស្របពេលភាពតានតឹងកើនឡើងនៅច្រកសមុទ្រតៃវ៉ាន់ ៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm