កងទ័ពស៊ីរី និយាយប្រាប់ជនស៊ីវិលឲ្យជម្លៀសខ្លួនចេញពីតំបន់ជួរមុខ ស្ថិតនៅភាគខាងកើតទីក្រុង Aleppo បន្ទាប់ពីពួកគេចោទប្រកាន់កងកម្លាំងប្រជាធិបតេយ្យស៊ីរី(SDF) បង្កើតកងទ័ពនៅទីនោះ ក្រោយការប្រយុទ្ធគ្នាស្លាប់មនុស្សនៅក្នុងទីក្រុង Aleppo ខណៈក្តីបារម្ភកើនឡើងពីការប៉ះទង្គិចគ្នាថ្មី ។
តំបន់មនុស្សធម៌ត្រូវបានរំពឹងថានឹងបើកនៅថ្ងៃព្រហស្បតិ៍នេះ ចាប់ពីវេលាម៉ោង ៩ព្រឹក ម៉ោងក្នុងស្រុករហូតដល់ម៉ោង ៥ល្ងាច ម៉ោងក្នុងស្រុក ដើម្បីអនុញ្ញាតឲ្យអ្នកស្រុកចាកចេញពីតំបន់ Deir Hafer និងតំបន់ Maskana នៅភាគខាងកើតទីក្រុង Aleppo ។

កងទ័ពបានប្រកាសតំបន់ទាំងនេះថា ជាតំបន់យោធា និងបានបញ្ជូនកងកម្លាំងរបស់ពួកគេចូលទៅក្នុងតំបន់មួយនេះ កាលពីដើមសប្តាហ៍កន្លងទៅ ។
លោក Zein Basravi គឺជាអ្នកឆ្លើយឆ្លងព័ត៌មានរបស់កាសែត Al Jazeera រាយការណ៍ថា ក្បួនរថយន្តដឹកទាហាននៅពេលនេះ គឺខ្លាំងជាងការបង្ហាញពីកម្លាំងរបស់ពួកគេ ។
លោកបន្តថា នេះបង្ហាញពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលស៊ីរី ក្នុងការប្រយុទ្ធប្រឆាំងនឹងតំបន់ស្ថិតក្រោមការគ្រប់គ្រងរបស់កងកម្លាំង SDF ។
សូមបញ្ជាក់ថា មនុស្សយ៉ាងហោច ២៣នាក់ ត្រូវបានសម្លាប់ នៅក្នុងការប៉ះទង្គិចគ្នារយៈពេលជាង ១សប្តាហ៍កន្លងមកនេះ រវាងកងកម្លាំង SDFដែលដឹកនាំដោយក្រុមឃើដ និងគាំទ្រដោយសហរដ្ឋអាមេរិក និងកងទ័ពស៊ីរី ៕
