ការបោះឆ្នោតដ៏តានតឹង នៅអ៊ូហ្គង់ដា ត្រូវបានចាត់ទុកជាការសាកល្បងឥទ្ធិពលរបស់លោក Museveni

2026/01/16 01:25:12 am        78

ប្រជាជនអ៊ូហ្គង់ដា បានចេញប្រើសិទ្ធិរបស់ខ្លួន នៅក្នុងការបោះឆ្នោតជាតិដ៏តានតឹងមួយ នាថ្ងៃព្រហស្បតិ៍ (ទី១៥ ខែមករា ឆ្នាំ២០២៦) នេះ បន្ទាប់ពីបិទបញ្ចប់យុទ្ធនាការឃោសនា ដែលជាញឹកញាប់មាននូវអំពើហិង្សា និងការបិទប្រព័ន្ធអ៊ីនធឺណិត ដោយលោកប្រធានាធិបតី Yoweri Museveni កំពុងស្វែងរកការបន្តការគ្រប់គ្រងរបស់លោករហូត ៥ទសវត្សរ៍។

លោក Museveni ត្រូវបានគេរំពឹងថា នឹងទប់ទល់ជាមួយការប្រកួតប្រជែងពីតារាចម្រៀងដ៏ពេញនិយម គឺលោក Bobi Wine ប៉ុន្តែការបោះឆ្នោតនេះ គឺជាការសាកល្បងឥទ្ធិពល និងសមត្ថភាពនយោបាយរបស់មេដឹកនាំវ័យ ៨១ឆ្នាំរូបនេះ ក្នុងការបញ្ចៀសប្រភេទភាពចលាចលដែលបានធ្វើឲ្យរង្គោះរង្គើប្រទេសជិតខាង គឺតង់ហ្សានី និងកេនយ៉ា។

មេដឹកនាំដ៏យូរអង្វែង ដែលបានឡើងកាន់អំណាចអំឡុងការបះបោរក្នុងឆ្នាំ១៩៨៦ បានធ្វើយុទ្ធនាការជាមួយនឹងពាក្យថា «ការពារផលប្រយោជន៍» ដោយសន្យាថា នឹងរក្សាសន្តិភាព និងលើកប្រទេសឲ្យមានឋានៈជាប្រទេសមានចំណូលមធ្យម ទោះបីជានៅទីបំផុត មានការរំពឹងទុកពីការស្នងតំណែងរបស់លោកក៏ដោយ។

ចំណែកលោក Wine ជាតារាចម្រៀងប៉ុបអាយុ ៤៣ឆ្នាំដែលត្រូវបានដាក់រហស្សនាមថា «ប្រធានាធិបតី Ghetto» ដោយសារការមានកំណើតក្នុងស្ថានភាពក្រីក្ររបស់លោក បានប្រឹងប្រែងបញ្ចុះបញ្ចូលយុវជនដែលខឹងសម្បា ចំពោះការមិនទទួលបានឱកាសសេដ្ឋកិច្ច នៅក្នុងប្រទេស ដែលមានអាយុជាមធ្យមលើសពី ១៦ឆ្នាំ។

ការបោះឆ្នោតបានចាប់ផ្តើមនៅរដ្ឋធានី Kampala ដោយមានវត្តមាននគរបាលយ៉ាងច្រើន។ តែបើយោងតាមការផ្សាយរបស់ទូរទស្សន៍ NTV Uganda បានឲ្យដឹងថា ការិយាល័យបោះឆ្នោតជាច្រើននៅទូទាំងប្រទេស នៅតែមិនទាន់បើក ប៉ុន្មានម៉ោងក្រោយពេលវេលាចាប់ផ្តើមផ្លូវការ នៅម៉ោង ៧ព្រឹក ម៉ោងក្នុងស្រុក (ត្រូវនឹងម៉ោង ៤រសៀល ម៉ោងសកល) ដោយសារតែម៉ាស៊ីនផ្ទៀងផ្ទាត់ជីវមាត្រអ្នកបោះឆ្នោតមិនដំណើរការ។

គួរបញ្ជាក់ថា ក្រៅពីលោក Wine បេក្ខជនប្រឆាំងចំនួន ៦រូបផ្សេងទៀត កំពុងប្រកួតប្រជែងជាមួយលោក Museveni ដែលជាប្រមុខរដ្ឋកាន់អំណាចយូរជាងគេទី៣ របស់ទ្វីបអាហ្វ្រិក។ ហើយអ្នកបោះឆ្នោតក៏នឹងជ្រើសរើសសមាជិកសភាជាង ៥០០នាក់ផងដែរ។ ដំណើរការបោះឆ្នោតនេះ គ្រោងបិទនៅម៉ោង ៤:០០រសៀល ម៉ោងក្នុងស្រុក ដោយលទ្ធផលត្រូវបានគេរំពឹងថា នឹងត្រូវប្រកាសក្នុងរង្វង់រយៈពេល ៤៨ម៉ោង៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        105
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        98
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        93

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm