លោក Trump មើលឃើញការបង្ក្រាបរបស់អ៊ីរ៉ង់ធូរស្រាល ខណៈទីក្រុងតេអេរ៉ង់បដិសេធគ្មានការប្រហារជីវិត

2026/01/16 02:15:30 am        98

ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា លោកត្រូវបានគេរាយការណ៍ប្រាប់ថា ការសម្លាប់ អំឡុងការបង្ក្រាបលើការតវ៉ា នៅអ៊ីរ៉ង់ កំពុងធូរស្រាល ហើយបានបញ្ជាក់ថា លោកជឿថា នាពេលនេះ មិនមានផែនការប្រហារជីវិតទ្រង់ទ្រាយធំនោះទេ ដោយប្រកាន់យកឥរិយាបថរង់ចាំមើល បន្ទាប់ពីមានការគំរាមកំហែងអន្តរាគមន៍នៅមុននេះ។

បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បានប្រាប់ថា អ៊ីរ៉ង់ «មិនមានផែនការ» ព្យួរកប្រជាជននោះទេ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ នៅថ្ងៃព្រហស្បតិ៍ (ទី១៥ ខែមករា ឆ្នាំ២០២៦)នេះ បានរាយការណ៍ថា បុរសអាយុ ២៦ឆ្នាំម្នាក់ដែលត្រូវបានចាប់ខ្លួន ក្នុងអំឡុងពេលតវ៉ា នៅក្នុងទីក្រុង Karaj នឹងមិនត្រូវបានកាត់ទោសប្រហារជីវិតឡើយ។

នៅដើមសប្តាហ៍នេះ អង្គការសិទ្ធិមនុស្ស Hengaw បានរាយការណ៍ថា បុរសឈ្មោះ Essam Soltani អាយុ ២៦ឆ្នាំ ដែលត្រូវបានចាប់ខ្លួនទាក់ទងនឹងការតវ៉ា នៅក្នុងទីក្រុង Karaj នឹងត្រូវប្រហារជីវិតនៅថ្ងៃពុធ។ តែប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ បានឲ្យដឹងថា បើទោះបីជាលោក Soltani ត្រូវបានចោទប្រកាន់ពីបទឃុបឃិតប្រឆាំងនឹង «សកម្មភាពសន្តិសុខផ្ទៃក្នុង និងឃោសនាប្រឆាំងនឹងរបប» ក៏ដោយ ក៏ទោសប្រហារជីវិតមិនត្រូវបានអនុវត្ត ចំពោះការចោទប្រកាន់បែបនេះនោះទេ ប្រសិនបើបទចោទទាំងនោះត្រូវបានប្រកាសដោយតុលាការ។ ហើយអង្គការ Hengaw ដោយដកស្រង់សម្តីសាច់ញាតិរបស់ជនជាប់ចោទ បានឲ្យដឹងថា បទបញ្ជាពីមុន ដើម្បីប្រហារជីវិតរូបគេ ត្រូវបានពន្យារពេល។

លោក Trump បានគំរាមកំហែងម្តងហើយម្តងទៀតថា នឹងធ្វើអន្តរាគមន៍ តំណាងឲ្យក្រុមបាតុករ នៅអ៊ីរ៉ង់ ជាទីដែលការគ្រប់គ្រងរបស់មេដឹកនាំសាសនា បានបង្ក្រាបយ៉ាងខ្លាំងក្លាលើភាពចលាចលទូទាំងប្រទេស ចាប់តាំងពីថ្ងៃទី២៨ ខែធ្នូឆ្នាំមុន។ យ៉ាងណាក្ដី ប្រជាជននៅក្នុងប្រទេស ដែលសារព័ត៌មាន Reuters បានទាក់ទងកាលពីថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍ បានប្រាប់ឲ្យដឹងថា ការតវ៉ាហាក់ដូចជាបានថយចុះ ចាប់តាំងពីថ្ងៃចន្ទ។ លំហូរព័ត៌មានត្រូវបានរារាំងដោយការដាច់ប្រព័ន្ធអ៊ីនធឺណិតរយៈពេលមួយសប្តាហ៍៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        124
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        117
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        115

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm