NYT៖ អាមេរិកដាក់សម្ពាធម៉ិកស៊ិក ដើម្បីអាចឲ្យកងកម្លាំងអាមេរិកប្រយុទ្ធប្រឆាំងក្រុមជួញដូរគ្រឿងញៀន

2026/01/16 02:28:58 am        74


ដោយដកស្រង់សម្តីពីមន្ត្រីអាមេរិក សារព័ត៌មាន New York Times (NYT) នាថ្ងៃព្រហស្បតិ៍ (ទី១៥ ខែមករា ឆ្នាំ២០២៦) នេះ បានរាយការណ៍ថា សហរដ្ឋអាមេរិកកំពុងបង្កើនសម្ពាធលើប្រទេសម៉ិកស៊ិក ដើម្បីអាចឲ្យកងកម្លាំងយោធាអាមេរិកធ្វើប្រតិបត្តិការរួមគ្នា ក្នុងគោលបំណងកម្ទេចមន្ទីរពិសោធន៍សារធាតុហ្វង់តានីល នៅក្នុងប្រទេសនេះ។

មន្ត្រីអាមេរិកចង់ឲ្យកងកម្លាំងអាមេរិក ទាំងកងទ័ពប្រតិបត្តិការពិសេស ឬមន្ត្រីរបស់ CIA (ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កណ្តាល) អមដំណើរទាហានម៉ិកស៊ិក ក្នុងប្រតិបត្តិការវាយឆ្មក់លើកន្លែងសង្ស័យជាមន្ទីរពិសោធន៍សារធាតុហ្វង់តានីល។ នេះបើយោងតាមរបាយការណ៍ដែលបានដកស្រង់សម្តីមន្ត្រីជាច្រើន ដែលបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ។

គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ Fox News កាលពីសប្តាហ៍មុនថា ក្រុមជួញដូរគ្រឿងញៀន កំពុងគ្រប់គ្រងម៉ិកស៊ិក ហើយបានណែនាំថា សហរដ្ឋអាមេរិក អាចវាយប្រហារគោលដៅផ្លូវគោក ដើម្បីប្រយុទ្ធប្រឆាំងនឹងពួកគេ ដែលជាការគំរាមកំហែងមួយ ក្នុងការដាក់ពង្រាយកម្លាំងយោធាអាមេរិកជាបន្តបន្ទាប់ ប្រឆាំងនឹងក្រុមជួញដូរគ្រឿងញៀន។

ប្រធានាធិបតីម៉ិកស៊ិក លោកស្រី Claudia Sheinbaum បាននិយាយនៅសប្តាហ៍នេះថា លោកស្រីបានបដិសេធអន្តរាគមន៍យោធារបស់សហរដ្ឋអាមេរិក ក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមជួញដូរគ្រឿងញៀន បន្ទាប់ពីមាន «ការសន្ទនាដ៏ល្អ» ជាមួយលោក Trump ស្តីពីសន្តិសុខ និងការជួញដូរគ្រឿងញៀន។

របាយការណ៍របស់សារព័ត៌មាន NYT បានឲ្យដឹងថា សំណើរបស់សហរដ្ឋអាមេរិកទៅកាន់ម៉ិកស៊ិក ដើម្បីឲ្យប្រើប្រាស់កងកម្លាំងអាមេរិក ត្រូវបានចាប់ផ្ដើមឡើងវិញ បន្ទាប់ពីកងកម្លាំងរបស់ទីក្រុងវ៉ាស៊ីនតោន បានចាប់ខ្លួនប្រធានាធិបតីវេណេស៊ុយអេឡា លោក Nicolas Maduro អំឡុងការវាយឆ្មក់មួយ កាលពីថ្ងៃទី៣ ខែមករា៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm