យោធាអ៊ីស្រាអែល បានបើកការវាយឆ្មក់ និងសួរចម្លើយរហូតឈានដល់ការចាប់ខ្លួនមនុស្សជាង ៨០នាក់ នៅទូទាំតំបន់កាន់កាប់វ៉េសប៊ែង និងធ្វើឲ្យបុរសម្នាក់រងរបួស ហើយនិងកម្ទេចផ្ទះមួយខ្នង ពេលដែលអ៊ីស្រាអែលបង្កើនការវាយប្រហាររបស់ខ្លួនលើដែនដីប៉ាឡែស្ទីនមួយនេះ រួមជាមួយសង្គ្រាមប្រល័យពូជសាសន៍ដែលកំពុងបន្តរបស់ខ្លួននៅតំបន់ហ្គាហ្សា ។
នៅក្នុងឧបទ្ទេវហេតុមួយនាថ្ងៃព្រហស្បតិ៍នេះ កងកម្លាំងអ៊ីស្រាអែលបានឡោមព័ទ្ធផ្ទះមួយខ្នងនៅតំបន់ Dura ស្ថិតនៅភាគខាងត្បូងទីក្រុង Hebron មុនពេលបាញ់ឲ្យរបួសបុរសម្នាក់ ដែលជាប្អូនប្រុសរបស់លោក Mahmoud al-Fasfous ។
បងប្អូនប្រុស al-Fasfous ត្រូវចង់បានជាយូរមកហើយដោយកងកម្លាំងអ៊ីស្រាអែល ហើយពួកគេប្រឈមនឹងការវាយឆ្មក់ញឹកញាប់លើគ្រួសាររបស់ពួកគេ និងការវាយប្រហាររបស់ទាហាន ។
ទីភ្នាក់ងារព័ត៌មានរដ្ឋប៉ាឡេស្ទីន Wafa រាយការណ៍ថា ក្នុងការវាយឆ្មក់មួយទៀតនៅតំបន់ Khallat Nafisa ស្ថិតក្នុងទីក្រុង Hebron កងកម្លាំងអ៊ីស្រាអែល បានបិទច្រកចេញ-ចូលរបស់ជនស៊ីវិល មុនពេលបំផ្លាញផ្ទះមួយខ្នងរបស់លោក Imran al-Atrash ដោយប្រើប្រាស់គ្រឿងចក្រ ។
កងកម្លាំងអ៊ីស្រាអែល បានសម្លាប់លោក al-Atrash និងបុរសប៉ាឡេស្ទីនម្នាក់ទៀតគឺលោក Walid Muhammad Khalil Sabarna កាលពីពាក់កណ្តាលខែធ្នូ ឆ្នាំ ២០២៥ ពេលដែលអ្នកទាំង ២ រងការចោទប្រកាន់ថា បានបើករថយន្តបំបុក និងដេញចាក់ដោយកាំបិត បណ្តាលឲ្យអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែលម្នាក់ បាត់បង់អាយុជីវិត និងមនុស្ស ៣នាក់ផ្សេងទៀត រងរបួស ៕