លោក Donald Tusk ៖ ប៉ូឡូញនឹងមិនបញ្ជូនទាហានទៅកាន់កោះ Greenland នោះទេ

2026/01/16 03:13:49 am        113

 នាយករដ្ឋមន្រ្តីប៉ូឡូញលោក Donald Tusk និយាយនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសរបស់លោកនឹងមិនបញ្ជូនទាហានទៅកាន់កោះ Greenland នោះទេ ហើយលោកបន្តថា ការវាយប្រហារណាមួយដោយប្រទេសសមាជិកអង្គការណាតូ លើទឹកដីប្រទេសមួយទៀតដែលជាសមាជិករបស់ខ្លួន នឹងបញ្ចប់ពិភពលោកដូចដែលពួកយើងបានដឹងរួចហើយ ។

 លោក Tusk និយាយនៅក្នុងសន្និសីទសារព័ត៌មានថា ការប៉ុនប៉ងណាមួយក្នុងការដណ្តើមយកផ្នែកណាមួយរបស់រដ្ឋសមាជិកអង្គការណាតូ ដោយរដ្ឋសមាជិករបស់អង្គការណាតូមួយទៀត នឹងក្លាយជាគ្រោះមហន្តរាយនយោបាយ ។

 ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានបញ្ជាក់ជាថ្មីកាលពីថ្ងៃពុធថា សហរដ្ឋអាមេរិក ត្រូវការកោះ Greenland ខ្លាំងណាស់ ហើយថា ប្រទេសដាណឺម៉ាក មិនអាចពឹងផ្អែកបានទេក្នុងការការពារកោះនេះ ។

 ការលើកឡើងបែបនេះ បានកើតឡើង បន្ទាប់ពីកិច្ចប្រជុំដ៏សំខាន់មួយរវាងក្រុមមន្ត្រីអាមេរិក ដាណឺម៉ាក និង Greenland ហើយបានបង្ហាញឲ្យឃើញថា ការខ្វែងគំនិតគ្នាជាមូលដ្ឋាននៅតែមានរវាងទីក្រុងវ៉ាស៊ីនតោន ទីក្រុងកូប៉ិនហាក និងទីក្រុងនូក ទៅលើចក្ខុវិស័យអនាគតនយោបាយរបស់កោះនេះ ។

Trump បានប្រាប់អ្នកសារព័ត៌មានថា កោះ Greenland មានសារៈសំខាន់ខ្លាំងណាស់សម្រាប់សន្តិសុខជាតិអាមេរិក រួមទាំងសម្រាប់សន្តិសុខដាណឺម៉ាកផងដែរ ។ 

លោកបន្តថា បញ្ហានៅត្រង់ថា គ្មានអ្វីដែលដាណឺម៉ាកអាចធ្វើបានចំពោះដែនដីនេះទេ ប្រសិនបើរុស្ស៊ី ឬចិន ចង់កាន់កាប់កោះ Greenland ប៉ុន្តែអាមេរិក អាចធ្វើបានគ្រប់យ៉ាង ដូចដែលបានឃើញរឿងនោះកាលពីសប្តាហ៍មុនជាមួយវ៉េណេស៊ុយអេឡារួចហើយ ។

នៅថ្ងៃព្រហស្បតិ៍នេះដែរ យោធាមកពីបារាំង និងអាល្លឺម៉ង់ បានធ្វើដំណើរទៅកាន់កោះ Greenland ស្របពេលដែលដាណឺម៉ាក និងប្រទេសសម្ព័ន្ធរបស់ពួកគេ ត្រៀមខ្លួនធ្វើសមយុទ្ធយោធា ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        37
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        46
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        46

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm