ប្រេសិតអ៊ីរ៉ង់៖ លោកTrump បានប្រាប់ទីក្រុងតេអេរ៉ង់ថាពុំមានចេតនាវាយប្រហារទេតែអំពាវនាវឱ្យមានការអត់ធ្មត់

2026/01/16 03:42:18 pm        236

យោងតាមការសែតប្រចាំថ្ងៃ Dawnរបស់ប្រទេសប៉ាគីស្ថាន បេសកជនអ៊ីរ៉ង់មួយរូប បាននិយាយកាលពីថ្ងៃព្រហស្បតិ៍១៥មករាសប្ដាហ៍នេះថា ប្រធានាធិបតីអាមេរិក លោក Donald Trumpបានជូនដំណឹងដល់អ៊ីរ៉ង់ថាលោកនឹងមិនវាយប្រហារប្រទេសនេះទេប៉ុន្តែបានអំពាវនាវឱ្យមានការអត់ធ្មត់។ 

កាសែតដដែល បានរាយការណ៍ថា ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំទីក្រុងអ៊ីស្លាម៉ាបាដ លោក Reza Amiri Moghadam បាននិយាយថា លោកបានទទួលព័ត៌មាននៅម៉ោងប្រហែល ១ ព្រឹក ដែលបង្ហាញថា លោក Trump មិនចង់បានសង្គ្រាមទេ ហើយបានស្នើឱ្យអ៊ីរ៉ង់កុំវាយប្រហារផលប្រយោជន៍របស់អាមេរិកក្នុងតំបន់ ។ 

មានការរំពឹងទុកខ្ពស់ចាប់តាំងពីថ្ងៃពុធថា រដ្ឋបាលលោក Trump អាចបើកការវាយប្រហារលើអ៊ីរ៉ង់ បន្ទាប់ពីរបាយការណ៍និយាយថា អាមេរិកបានចាប់ផ្តើមដកបុគ្គលិកចេញពីមូលដ្ឋានយោធារបស់ខ្លួននៅមជ្ឈិមបូព៌ា ហើយទីក្រុងវ៉ាស៊ីនតោន ណែនាំពលរដ្ឋអាមេរិកកាលពីថ្ងៃចន្ទឱ្យចាកចេញពីអ៊ីរ៉ង់ដោយមិនបង្អង់យូរ។

លោក Trump បានគំរាមដាក់ទណ្ឌកម្មទីក្រុងតេអេរ៉ង់ ស្របពេលរបាយការណ៍អំពីអ្នកស្លាប់ និងរបួសនៅអ៊ីរ៉ង់ក្នុងអំឡុងពេលតវ៉ាប្រឆាំងរដ្ឋាភិបាល។ ទោះយ៉ាងណាក៏ដោយ ប្រធានាធិបតីអាមេរិកបានបន្ទន់វោហារសាស្ត្ររបស់លោកចំពោះអ៊ីរ៉ង់ក្នុងអំឡុងការអត្ថាធិប្បាយនៅសេតវិមានកាលពីល្ងាចថ្ងៃពុធ។លោក Trump និយាយថា លោកត្រូវបានគេជូនដំណឹងថា ការប្រហារជីវិតនៅអ៊ីរ៉ង់បានឈប់ហើយ ប៉ុន្តែបានព្រមានថាប្រសិនបើមានរឿងបែបនេះកើតឡើង ពួកលោកទាំងអស់គ្នានឹងមានការសោកសៅ។ 

មន្ត្រីរដ្ឋាភិបាលអ៊ីរ៉ង់បានចោទប្រកាន់អាមេរិក និងអ៊ីស្រាអែលថាគាំទ្រអ្វីដែលពួកគេហៅថាជា "កុបកម្ម" និង "ភេរវកម្ម" ក្នុងអំឡុងពេលការតវ៉ាកំពុងបន្ត។

ខណៈក្រុមអាជ្ញាធរអ៊ីរ៉ង់ពុំទាន់បានចេញផ្សាយតួលេខផ្លូវការស្តីពីអ្នកស្លាប់ និងរបួស ឬអ្នកជាប់ឃុំ ទីភ្នាក់ងារសារព័ត៌មានសកម្មជនសិទ្ធិមនុស្ស (HRANA) មានមូលដ្ឋាននៅអាមេរិកបានប៉ាន់ប្រមាណថាមនុស្សជាង ២.៦០០ នាក់ត្រូវបានសម្លាប់ រួមទាំងក្រុមបាតុករ និងបុគ្គលិកសន្តិសុខផងដែរ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        128
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        121
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        120

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm