ពលរដ្ឋស្រុកក្រូចឆ្មាអរគុណរាជរដ្ឋាភិបាល អភិវឌ្ឍន៍ផ្លូវជនបទកាន់តែល្អ ងាយស្រួលធ្វើដំណើរ និង​ជួយលើកកម្ពស់ជីវភាព

2026/01/16 04:01:09 pm        662

ត្បូងឃ្មុំ៖ ប្រជាពលរដ្ឋនៅក្នុងស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល តាម​រយៈក្រសួងអភិវឌ្ឍន៍ជនបទ ដែលបានខិតខំអភិវឌ្ឍន៍ផ្លូវនៅទីជនបទ កាន់​តែ​មាន​ភាព​ល្អ​ប្រសើរ ធ្វើដំណើរស្រួលជាងមុន ហើយបានជួយលើកកម្ពស់ជីវភាពរបស់ពួកគាត់ផងដែរ។

ក្នុង​ឱកាសអញ្ជើញជា​តំណាងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ចុះ​ត្រួត​ពិនិត្យ វាយ​តម្លៃ​បញ្ច​ប់សុ​ពលភាពលើការងារស្ដារឡើងវិញផ្លូវក្រាលបេតុង ១ខ្សែ ប្រវែង​ជាង​២​ពាន់​ម៉ែត្រ និង​ប្រព័ន្ធ​លូ ស្ថិតក្នុងឃុំក្រូចឆ្មា ស្រុកក្រូចឆ្មា​ អនុវត្ត​ដោយនាយកដ្ឋានវិស្វកម្ម ក្រសួង​ការ​ពារ​​ជាតិនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត សៅ ជីវ័ន្ត រដ្ឋលេខាធិការ​អភិវឌ្ឍន៍​ជន​បទ​មានប្រសាសន៍ថា ការសម្រេចទៅបានចក្ខុវិស័យ ឆ្នាំ២០៣០ ពលរដ្ឋមាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់ ​និងចក្ខុវិស័យឆ្នាំ២០៥០ ពលរដ្ឋមានចំណូលខ្ពស់ ក៏មិនអាចកាត់ផ្ដាច់​បាន​នូវ​ការ​កសាង​ផ្លូវ​គមនាគមន៍ ហើយផ្លូវជនបទ និងហេដ្ឋារចនាសម្ព័ន្ធជនបទនេះ ជាចំណែកដ៏សំខាន់ ក្នុង​ការ​ចូល​រួមធ្វើឱ្យសម្រេចបាននូវគោលដៅនេះ។

ឯកឧត្តមបន្តថា ក្នុងនាមជាសេនាធិការរាជរដ្ឋាភិបាល ទើបក្រសួងអភិវឌ្ឍន៍ជនបទ ក្នុង​យុទ្ធ​សាស្ត្រ​​សំខាន់​របស់ខ្លួន កំពុងប្រឹងប្រែងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និង​គមនាគមន៍​ជន​បទ​ប្រទា​ក់​ក្រឡា ដោយការខិតខំលើកកម្ពស់កម្រិតគុណភាពផ្លូវពីផ្លូវដីស និង​ផ្លូវ​ដី​ល្បាយ​ក្រួស​ទៅ​ជា​ផ្លូវ​ក្រាល​កៅ​ស៊ូពីរ​ជាន់ (DBST) និងផ្លូវបេតុង។

ឯកឧត្តមលេខាធិការ បានគូសបញ្ជាក់ថា ក្រសួងអភិវឌ្ឍន៍ជនបទ បានយកចិត្តទុកដាក់យ៉ាងខ្លំាង លើ​ការ​ងារស្ថាបនាផ្លូវជនបទ ព្រោះផ្លូវមានសារៈសំខាន់ណាស់ តាមរយៈ​ការ​តភ្ជាប់​ផ្លូវ​ជន​បទ​ឱ្យ​មាន​ភាព​ប្រទាក់​ក្រឡា ដើម្បីជំរុញដល់ចលនាសេដ្ឋកិច្ច នៅជនបទឱ្យកាន់តែរីកចម្រើន ហើយ​ការ​អភិវឌ្ឍ​នូវ​ហេដ្ឋារចនាសម្ព័ន្ធជនបទ គឺជាគន្លឹះដ៏សំខាន់​គាំទ្រ​នូវ​រាល់​កម្ម​វិធី​កាត់​បន្ថយ​ភាព​ក្រីក្រ​តាម​ជន​បទ ដូច្នេះហើយបានជារាជរដ្ឋាភិបាល តែងតែយកចិត្តទុកដាក់យ៉ាងខ្លាំង លើ​ការ​អភិវឌ្ឍ​នៅ​តាម​ជន​បទ ដើម្បីលើកកម្ពស់ការរស់នៅ របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

ប្រជា​ពលរដ្ឋរស់នៅអមផ្លូវបេតុងនេះ បានសម្ដែងនូវការសប្បាយរីករាយ ដោយ​សារ​នៅ​ក្នុង​មូល​ដ្ឋាន​របស់​ពួក​គាត់​ មានផ្លូវធ្វើដំណើរល្អ និងស្រួលជាងមុន ខណៈដែលការអភិវឌ្ឍនេះ គឺត្រូវ​ចំ​នូវ​អ្វី​ដែល​ពួក​គាត់​ចង់​បាន​ ហើយក៏សូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល និង​ក្រសួង​អភិវឌ្ឍន៍​ជន​បទ​ ដែល​បានអភិវឌ្ឍន៍ទីជនបទ កាន់តែមានភាពរីកចម្រើន។

គួរបញ្ជាក់ថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងគមនាគមន៍ជនបទនេះ គឺជាគន្លឹះ​គាំទ្រ​នូវ​រាល់​កម្ម​វិធី​កាត់​បន្ថយ​ភាព​ក្រីក្រ​នៅតា​មទីជនបទ ដោយរាជរដ្ឋាភិបាលកម្ពុជា បាន​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ លើការអភិវឌ្ឍន៍នៅតាមទីក្រុង ទីប្រជុំជន និងតាមជនបទ ឱ្យមានផ្លូវ ទឹក ភ្លើង សាលារៀន និង​មណ្ឌលសុខភាពជាដើម ដើម្បីឱ្យប្រជាពលរដ្ឋទទួលបានសេវាផ្សេងៗ ដែលនេះជា ការ​ជំរុញ​បង្កើត​សុខដុមរមនានៅក្នុងសង្គមដ៏រុងរឿង៕ អត្ថបទ បាន សុខរិទ្ធិ 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        123
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        109

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm