អ៊ីស្រាអែលសម្លាប់មនុស្ស ១០ នាក់នៅហ្កាហ្សា ខណៈអាមេរិកប្រកាសចាប់ផ្តើមកិច្ចព្រមព្រៀងឈប់បាញ់ដំណាក់កាលទីពីរ

2026/01/16 05:53:14 pm        65

អ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់ ១០ នាក់នៅទូទាំងតំបន់ហ្កាហ្សា ខណៈសហរដ្ឋអាមេរិកបានប្រកាសថាភាគីទាំងពីរបានឈានទៅដល់ដំណាក់កាលទីពីរនៃកិច្ចព្រមព្រៀងឈប់បាញ់ ២០ ចំណុចជាមួយក្រុមហាម៉ាស ដើម្បីបញ្ចប់ជម្លោះ។ 

ទីភ្នាក់ងារសារព័ត៌មាន Wafa បានរាយការណ៍ថា យោធាអ៊ីស្រាអែលបានទម្លាក់គ្រាប់បែកលើផ្ទះពីរខ្នង នៅក្នុងទីក្រុង Deir el-Balah ភាគកណ្តាលកាលពីល្ងាចថ្ងៃព្រហស្បតិ៍១៥មករា សប្ដាហ៍នេះ ដោយមន្ត្រីសុខាភិបាលបានបញ្ជាក់ថា អនីតិជនអាយុ ១៦ ឆ្នាំម្នាក់ស្ថិតក្នុងចំណោមអ្នកស្លាប់ចំនួន ៦ នាក់។

យោធាអ៊ីស្រាអែលបានប្រកាសថា ម្នាក់ក្នុងចំណោមជនរងគ្រោះ លោក Muhammad al-Hawli គឺជាមេបញ្ជាការនៅក្នុងកងពលតូច Qassam ដែលជាអង្គភាពប្រដាប់អាវុធរបស់ហាម៉ាស។

ដោយរាយការណ៍ពីទីក្រុងហ្កាហ្សា លោក Ibrahim al-Khalili អ្នកសារព័ត៌មានរបស់សារព័ត៌មាន Al Jazeera បានបញ្ជាក់ថា ឥស្សរជនជាន់ខ្ពស់ម្នាក់នៃកងពលតូច Qassam ត្រូវបានសម្លាប់ ហើយការវាយប្រហារនេះបានគូសបញ្ជាក់ពីសាររបស់អ៊ីស្រាអែលថា ខ្លួននឹងកំណត់ដំណាក់កាលទីពីរនៃបទឈប់បាញ់តាមលក្ខខណ្ឌរបស់ខ្លួន។ 

ក្រុមហាម៉ាសបានថ្កោលទោសការដាក់គោលដៅលើក្រុមគ្រួសារជនរងគ្រោះថាជាឧក្រិដ្ឋកម្មដ៏គួរឲ្យស្អប់ខ្ពើម ដោយនិយាយថានេះបង្ហាញពីការមិនគោរពរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu សម្រាប់បទឈប់បាញ់ខែតុលា២០២៥កន្លងទៅ ប៉ុន្តែពុំបានបញ្ជាក់ពីការស្លាប់មេបញ្ជាការរបស់ខ្លួននោះទេ៕

អត្ថបទដែលទាក់ទង

[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am        61
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        70
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        87

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ

2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm