អាមេរិក៖ជម្រើសទាំងអស់នៅលើតុបើការសម្លាប់បាតុករនៅអ៊ីរ៉ង់នៅតែបន្តខណៈការព្រមានគ្នាដ៏ខ្លាំក្លានៅ UN

2026/01/16 05:58:54 pm        47

សេតវិមាននិយាយថា ជម្រើសទាំងអស់នៅតែមាននៅលើតុ សម្រាប់សហរដ្ឋអាមេរិកក្នុងការចាត់វិធានការយោធាប្រឆាំងនឹងអ៊ីរ៉ង់ ដោយបញ្ជាក់ជាថ្មីថា ទីក្រុងតេអេរ៉ង់ នឹងប្រឈមផលវិបាកធ្ងន់ធ្ងរប្រសិនបើការសម្លាប់បាតុករប្រឆាំងរដ្ឋាភិបាលនៅតែបន្ត។ក្នុងអំឡុងពេលសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃព្រហស្បតិ៍១៥មករាសប្ដាហ៍នេះ អ្នកនាំពាក្យ សេតវិមាន លោកស្រី ការ៉ូឡាញឡេវីត ( Karoline Leavitt) បាននិយាយថា ប្រធានាធិបតីអាមេរិក លោក Donald Trump និងក្រុមរបស់លោកបានទំនាក់ទំនងទៅកាន់អ៊ីរ៉ង់ថា ប្រសិនបើការសម្លាប់នៅតែបន្ត នឹងមានផលវិបាកធ្ងន់ធ្ងរ។

លោកស្រីថាប្រធានាធិបតីយល់នៅថ្ងៃនេះថា ការប្រហារជីវិតចំនួន ៨០០ នាក់ដែលត្រូវបានគ្រោងទុក និងសន្មត់ថានឹងធ្វើឡើងកាលពីម្សិលមិញត្រូវបានបញ្ឈប់ ដោយពុំបានផ្តល់ភស្តុតាងណាមួយដើម្បីគាំទ្រការអះអាងថា ការប្រហារជីវិតត្រូវបានបញ្ឈប់នោះទេ។

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ លោក Mike Waltz បានប្រាប់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិកឈរនៅខាងប្រជាជនក្លាហានរបស់អ៊ីរ៉ង់ ហើយប្រធានាធិបតីលោក Donald Trump បានបញ្ជាក់យ៉ាងច្បាស់ថា ជម្រើសទាំងអស់នៅលើតុដើម្បីបញ្ឈប់ការសម្លាប់។ 

ជាការឆ្លើយតបលោក Gholamhossein Darzi ឯកអគ្គរដ្ឋទូតរងអ៊ីរ៉ង់ប្រចាំអង្គការសហប្រជាជាតិ បាននិយាយថា អ៊ីរ៉ង់ពុំស្វែងរកការកើនឡើង ឬការប្រឈមមុខដាក់គ្នាទេ ហើយបានចោទប្រកាន់លោក Waltz ថាបានងាកទៅរក ការកុហក ការបំភ្លៃការពិត និងយុទ្ធនាការផ្សព្វផ្សាយព័ត៌មានមិនពិតដោយចេតនា ដើម្បីលាក់បាំងការចូលរួមដោយផ្ទាល់របស់ប្រទេសលោក ក្នុងការដឹកនាំភាពចលាចលក្នុងប្រទេសអ៊ីរ៉ង់ទៅរកអំពើហិង្សា។  

ជាមួយគ្នានោះលោកបានព្រមានសហរដ្ឋអាមេរិកថា ការឈ្លានពានណាមួយនឹងត្រូវបានជួបប្រទះដោយការឆ្លើយតបដ៏ម៉ឺងម៉ាត់ សមាមាត្រ និងស្របច្បាប់៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        127
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        120
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        119

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm