ទេសចរអន្តរជាតិអះអាងថា ភ្នំពេញពិតជាទីកន្លែងល្អបំផុតសម្រាប់ទេសចរមកទស្សនា ឈ្វេងយល់

2026/01/16 07:24:11 pm        183

បណ្តាភ្ញៀវទេសចរអន្តរជាតិបាននាំគ្នាអះអាងថា រាជធានីភ្នំពេញ របស់ព្រះរាជាណាចក្រកម្ពុជា គឺ​ពិតជាគោលដៅទេសចរណ៍ល្អស្អាត និងមានភាពទាក់ទាញខ្លាំងបំផុត ហើយ​វា​ពិត​ដូច​ការ​ផ្សាយ​របស់​បណ្តាញសារព័ត៌មានអន្តរជាតិ BBC ដែលបានដាក់ចំណាត់ថ្នាក់ រាជធានីភ្នំពេញ ជា​ទី​កន្លែងមួ​យ នៅក្នុងចំណោមទីកន្លែងទាំង២០ នៅលើពិភព​លោក​ដែល​អោយ​ដើរ​កម្សា​ន្ត​នៅ​ក្នុង​ឆ្នាំ២០២៦។

បើតាមទេសចរអន្តរជាតិមកពីអង់គ្លេស អាមេរិច និងបណ្តាប្រទេស បានថ្លែងប្រាប់BTV នៅថ្ងៃទី១៦ខែមករានេះ ថា ប្រទេសកម្ពុជា មានគោលដៅទេសចរណ៍ល្អប្រណិតច្រើនកន្លែងណាស់ ក្នុងនោះអំឡុងពេលស្នាក់នៅដើរកម្សាន្តនៅក្នុងរាជធានីភ្នំពេញ គឺគ្រប់គោលដៅដែលបានដើរកម្សាន្តទាំងអស់ មានទាក់ទាញខ្លាំង ពលរដ្ឋផ្តល់ញញឹមរាក់ទាក់ ម្ហូបអាហារឆ្ងាញ់ ហើយតាមគោលដៅទេសចរណ៍មាន ព្រះបរមរាជវំាង ផ្សាររាត្រី សារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង និងជើងឯកជាដើម គឺពិតផ្តល់នូវចំណេះដឹងល្អៗ ហើយតាមរយៈការទទួលបទពិសោធន៍នេះ ភ្ញៀវអន្តរជាតិនានានោះក៏បានផ្តល់ពិន្ទុល្អជាងBBCផ្សាយ ហើយភ្ញៀវក៏អំពាវនាវទេសចរអន្តរជាតិនានានាំគ្នាមកទស្សនាកម្ពុជា។

លោក ម៉ម វាសនា ប្រធានមន្ទីរទេសចរណ៍រាជធានីភ្នំពេញ បានឲ្យដឹងដែរថា សម្រាប់គោលដៅទេសចរណ៍រាជធានីភ្នំពេញ ជាទូទៅភ្ញៀវទេសចរអន្តរជាតិ ភាគច្រើនរៀបចំផែនការស្នាក់នៅដើរកម្សាន្តរយៈពេល២ទៅ៣ថ្ងៃ ដើម្បីអញ្ជើញទៅព្រះបរមរាជវាំង វត្តភ្នំ ផ្សាររាត្រី ផ្លូវថ្មើជើងចតុមុខ សារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក ជិះទូកកម្សាន្តពេលរាត្រី ការដើរទស្សនាតាមផ្សារ និងមើលប្រពៃណីការរស់នៅរបស់ប្រជាជននៅក្នុងរាជធានីជាដើម។

លោក បន្តថា បច្ចុប្បន្នរដ្ឋបាលរាជធានីភ្នំពេញ គឺកំពុងគិតគូររៀបចំគោលដៅទេសចរណ៍ កន្លែងដើរកម្សាន្ត ផ្លូវថ្មើរជើងច្រើនកន្លែងទៀត សំដៅធ្វើយ៉ាងណាទាក់ទាក់ភ្ញៀវទេសចរអន្តរជាតិនានា ដើរកម្សាន្ត ស្នាក់នៅរាជធានីភ្នំពេញ បានយូរថ្ងៃបន្ថែមទៀតផងដែរ៕ អត្ថបទ ស៊ុម សុខជា 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        122
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        109

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm