អភិបាលស្រុកគាស់ក្រឡ និងពលរដ្ឋស្នើទៅក្រសួងមហាផ្ទៃជួយអន្តរាគមន៍រឿងបញ្ហាដីធ្លីនៅឃុំព្រះផុស

2022/03/09 08:33:25 pm        641

បាត់ដំបង ៖ លោក ញឹក សារ៉ែន អភិបាលស្រុកគាស់ក្រឡ ខេត្តបាត់ដំបង និងបងប្អូនប្រជាពលរដ្ឋជាង៥០គ្រួសារនៅស្រុកគាស់ក្រឡស្នើសុំកិច្ចអន្តរាគមន៍ទៅក្រសួងមហាផ្ទៃ និងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាក្នុងករណីដីធ្លីជាងប្រាំរយហិកតា ដែលស្ថិតនៅភូមិកាប់ព្រិច និងភូមិកុយវែង ឃុំព្រះផុស ស្រុកគាស់ក្រឡ ខេត្តបាត់ដំបងខណៈដីនេះត្រូវបានស្រ្តី ឈ្មោះ ចាន់ ហឿ និងក្រុមគ្រួសាររំលោភបំពានដោយមិនខ្លាចច្បាប់នោះ។

 ក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍BTVលោកអភិបាលស្រុក បានបញ្ជាក់ថាក្នុងករណីទំនាស់ដណ្ដើមសិទ្ធិនេះប្រជាពលរដ្ឋបានដាក់ពាក្យបណ្តឹងមកអាជ្ញាធរគ្រប់សំដាប់ថ្នាក់ ក្នុងនោះរដ្ឋបាលស្រុក ក៏បានធ្វើការសម្របសម្រួលជាច្រើនលើកច្រើនសារ ហើយក៏ពិនិត្យឃើញថា ប្រជាពលរដ្ឋ មានលិខិតកាន់កាប់ដីធ្លីបពា្ជក់ដោយអាជ្ញាធរឃុំ ជាង១៦០គ្រួសារ ជាមួយគ្នានោះដែររដ្ឋបាលស្រុកបានចេញ សេចក្តីជូនដំណឹងក្នុងគោលបំណងដើម្បីទប់ស្កាត់រាល់សកម្មភាពការរីករាលដាល នៃទំនាស់ដណ្ដើមសិទ្ធិ ដើម្បីរង់ចាំការសម្របសម្រួលដោះស្រាយពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ផងដែរ។ ប៉ុន្តែស្រ្តីឈ្មោះ ចាន់ ហឿ មិនគោរព និងអនុវត្តតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលស្រុកនោះទេ នៅតែបន្តសាងសង់ផ្ទះ និងខ្ទម លើដីរបស់បងប្អូនប្រជាពលរដ្ឋ និងថែមទាំងបានប្ដឹងប្រជាពលរដ្ឋនៅសាលាដំបូងខេត្តបាត់ដំបងទៀត។

​ជាមួយគ្នានោះដែរបងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះនោះក៏បានគោរពស្នើសុំកិច្ចអន្តរាគមន៍ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងក្រសួងមហាផ្ទៃផងដែរ បន្ទាប់ពីស្រ្តីឈ្មោះ ចាន់ ហឿនេះដើររលោភយកផ្ទះសម្បែង ដីធ្លីអាស្រ័យផលដែលពួកគាត់ខំដាំដុះជាយូរមកហើយនោះ។

បងប្អូនប្រជាពលរដ្ឋបានលើកឡើងទៀតថា ដីធ្លីពួកគាត់ស្ទើរគ្រប់ទីតាំងត្រូវបានស្រ្តី ឈ្មោះ ចាន់ ហឿ និងក្រុមគ្រួសាររំលោភបំពានយ៉ាងងងើលយកជាបន្តបន្ទាប់ ខណៈស្រ្តី ឈ្មោះ ចាន់ ហឿ មិនដែលទទួលយកការសម្របសម្រួលពីអាជ្ញាធរម្ដងណាឡើយ។

បងប្អូនប្រជាពលរដ្ឋរងគ្រោះបានទទូចគោរពស្នើសុំសម្ដេចតេជោ ហ៊ុន សែន មេត្តាជួយអន្តរាគមន៍ដោះស្រាយជូនពួកគាត់ ខណៈអាជ្ញាធរគ្រប់លំដាប់ធ្វើការដោះស្រាយនិងសម្របសម្រួលជាបន្តបន្ទាប់ប៉ុន្តែគ្មានប្រសិទ្ធិភាពឡើយ ហើយស្រ្តីឈ្មោះ ចាន់ ហឿ នេះនៅតែលួយបន្តធ្វើរោងដីរបស់ពួកគាត់ដោយគ្មាន ខ្លាចអ្វីទាល់តែសនោះ៕​អត្ថបទ ៖ បាន ចក់

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm