BBC៖ ប្រធានាធិបតីអាមេរិក មានបំណងទុកឱ្យអ្នកគ្រប់គ្នាបន្តងឿងឆ្ងល់ អំពីសកម្មភាពលើអ៊ីរ៉ង់

2026/01/16 07:36:38 pm        77

អត្ថបទបែបវិភាគរបស់សារព័ត៌មាន BBC បានរាយការណ៍នៅថ្ងៃសុក្រ (១៦ មករា) នេះ ដោយលើកឡើងអំពីភាពមិនអាចទាយទុកជាមុនបានរបស់លោកប្រធានាធិបតីអាមេរិក Donald Trump ជាពិសេសលើបញ្ហាអ៊ីរ៉ង់ ដែលពិភពលោកកំពុងតែតាមដានយ៉ាងដិតដល់។ អស់រយៈពេលជិត ២សប្តាហ៍មកហើយ លោក Trump ហាក់ដូចជាបង្ហាញគ្រប់គ្នាថា អន្តរាគមន៍នៅអ៊ីរ៉ង់ ខិតកាន់តែជិតហើយ។

ចាប់តាំងពីការគំរាមកំហែងរបស់លោកនៅថ្ងៃទី២ ខែមករា ដែលថានឹងទៅ "ជួយសង្គ្រោះ" ក្រុមបាតុករ ប្រសិនបើអាជ្ញាធរអ៊ីរ៉ង់ ប្រើអំពើហិង្សាប្រឆាំងនឹងពួកគេ រហូតដល់ការសន្យារបស់លោកនៅសប្តាហ៍នេះ ដែលថា «ជំនួយជិតទៅដល់ហើយ» — ប្រធានាធិបតីអាមេរិករូបនេះ ហាក់ដូចជាមានជំហរម៉ឺងម៉ាត់បំផុតលើអ៊ីរ៉ង់។

នៅថ្ងៃអង្គារសប្ដាហ៍នេះ លោកប្រាប់អ្នកសារព័ត៌មានថា «ប្រសិនបើអ៊ីរ៉ង់ប្រហារជីវិតបាតុករ នោះអាមេរិកនឹងចាត់វិធានការយ៉ាងខ្លាំងក្លាបំផុត» ដោយនិយាយថា គោលដៅចុងក្រោយរបស់លោកនៅអ៊ីរ៉ង់គឺ «ដើម្បីឈ្នះ»។ ក្រោយមកទៀត ពេញមួយថ្ងៃពុធសប្ដាហ៍នេះដដែល មានសញ្ញាកាន់តែច្រើនឡើងៗថា សកម្មភាពយោធារបស់សហរដ្ឋអាមេរិក អាចនឹងកើតឡើងជាក់ជាមិនខាន។

ប៉ុន្តែបន្ទាប់មក លោក Trump ស្រាប់តែផ្លាស់ប្តូរវោហាសាស្រ្តពេលថ្លែងនៅសេតវិមាន ដោយនិយាយថា «លោកទទួលដំណឹងថាការកាប់សម្លាប់នៅអ៊ីរ៉ង់ កំពុងឈប់ហើយ» ក្នុងសុន្ទរកថាបែបបន្ធូរបន្ថយភាពតានតឹងមួយ។ ទោះជាបែបនេះក្ដី លោក Trump មិនបានច្រានចោលសកម្មភាពយោធាទេ ដោយនិយាយថា លោកនឹង «តាមដានមើលដំណើរការនេះសិន» មុនសម្រេចចិត្តថាត្រូវធ្វើអ្វីបន្ទាប់។ ភាពមិនទៀតទាត់ទាំងនេះ បានបង្ហាញឱ្យឃើញថា គោលបំណងរបស់លោកប្រធានាធិបតី Trump ហាក់ដូចជាទុកឱ្យអ្នកគ្រប់គ្នាបន្តងឿងឆ្ងល់ ដោយនឹកស្មានមិនដល់ពីអ្វីដែលលោកនឹងធ្វើបន្ទាប់៕


អត្ថបទដែលទាក់ទង

រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1
អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm