អតីតប្រធានាធិបតីគុយបា លោក Raul Castro និងប្រធានាធិបតីគុយបា លោក Miguel Diaz-Canel បានគោរពវិញ្ញាណក្ខន្ធទាហានគុយបាចំនួន៣២នាក់ ដែលបានស្លាប់ក្នុងអំឡុងពេលប្រតិបត្តិការយោធារបស់សហរដ្ឋអាមេរិក ដែលកំណត់គោលដៅលើប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក Nicolas Maduro កាលពីដើមខែមករា។

ទាហានទាំងនោះ ត្រូវបានសម្លាប់ក្នុងការប្រយុទ្ធអំឡុងពេលការវាយប្រហាររបស់សហរដ្ឋអាមេរិកលើប្រទេសវ៉េណេស៊ុយអេឡា ដែលនាំឱ្យមានការចាប់ខ្លួនប្រធានាធិបតីរបស់របស់ប្រទេស លោក Nicolas Maduro ដ៏គួរឱ្យភ្ញាក់ផ្អើល។ សាកសពទាហាន ដែលជាសមាជិកកងកម្លាំងប្រដាប់អាវុធ និងទីភ្នាក់ងារចារកម្មរបស់ប្រទេសគុយបា បានទៅដល់អាកាសយានដ្ឋានអន្តរជាតិឡាហាវ៉ានកាលពីថ្ងៃព្រហស្បតិ៍ ក្នុងមឈូសដែលរុំដោយទង់ជាតិគុយបា។

ក្បួនដង្ហែរក្រោយមកបានផ្ទេរសាកសពទៅឲ្យក្រសួងកងកម្លាំងប្រដាប់អាវុធ ដោយមានមនុស្សរាប់ពាន់នាក់ឈរគោរព និងគ្រវីទង់ជាតិ។ ពិធីគោរពវិញ្ញាណក្ខន្ធនឹងបញ្ចប់នៅថ្ងៃសុក្រ ទី១៦ ខែមករានេះ ដោយមានពិធីបុណ្យសពនៅសាល «Fallen in Defense» ក្នុងទីក្រុងនីមួយៗរបស់ជនរងគ្រោះ។