តុលាការកូរ៉េខាងត្បូង នៅថ្ងៃសុក្រ ទី១៦ ខែមករា នេះ បានផ្ដន្ទាទោសលើលោកអតីតប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol ឱ្យជាប់ពន្ធនាគាររយៈពេល ៥ឆ្នាំ ពីបទចោទប្រកាន់ជាច្រើនករណី រួមទាំងការរារាំងនូវការប៉ុនប៉ងចាប់ខ្លួនលោក បន្ទាប់ពីកិច្ចប្រឹងប្រែងដាក់ច្បាប់អាជ្ញាសឹកដែលបរាជ័យកាលពីឆ្នាំ២០២៤។
ការផ្សាយផ្ទាល់នៃសេចក្តីសម្រេចតុលាការ បានបង្ហាញថា តុលាការកណ្តាលរបស់ទីក្រុងសេអ៊ូល បាននិយាយថា ខ្លួនបានរកឃើញថាលោក Yoon មានទោស ពីបទរារាំងអាជ្ញាធរមិនឱ្យអនុវត្តដីកាចាប់ខ្លួន ទាក់ទងនឹងការប្រកាសច្បាប់អាជ្ញាសឹករបស់លោក នៅក្នុងខែធ្នូ ឆ្នាំ២០២៤៕
