ក្រុមហ៊ុនមកពីចិន ស្វែងរកទីតាំងបណ្តាក់ទុនវិនិយោគ បង្កើត​រោងចក្រ​ផលិត​ស្រោម​ដៃ​ពេទ្យ​នៅ​កម្ពុជា

2026/01/16 01:42:21 pm        210

ក្រុមហ៊ុនឈានមុខគេដ៏ធំមួយ មកពីប្រទេសចិន បាន​មក​សិក្សា​ឈ្វេងយល់​ពី​បរិយាកាស​វិនិយោគ​នៅ​កម្ពុជា​ និងស្វែងរកទីតាំង ដើម្បីបណ្តាក់ទុនវិនិយោគ បង្កើតរោងចក្រផលិតស្រោមដៃពេទ្យ ដែល​មាន​ខ្សែ​ច្រវាក់ផលិតកម្មចំនួន១០ខ្សែ ផលិតសម្រាប់ទីផ្សារនំាចេញ។

ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង​សហការី នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ បានទទួលជួបពិភាក្សាការងារជាមួយ លោក តាយ ស៊ូមីង (Dai Shuming) អគ្គនាយករងក្រុមហ៊ុន Shijiazhuang Hongray Group Co., Ltd. ក្រោមការសម្របសម្រួល ពីសមាគមសហគ្រិនចិនជាំងស៊ូនៅកម្ពុជា, ក្នុងនោះជំនួបនោះ ឯកឧត្តម​អគ្គលេខាធិការ បានស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះគណៈប្រតិភូ និងបាន​សម្តែង​នូវ​សេចក្តី​សោម​នស្ស រីករាយដែលលោក តាយ ស៊ូមីង បានដឹកនាំគណៈប្រតិភូ​មក​ទស្សន​កិ​ច្ច​នៅ​ព្រះរា​ជា​ណាចក្រកម្ពុជា និងបានថ្លែងអំណរគុណដល់សមាគមសហគ្រិនចិន ជាំងស៊ូនៅកម្ពុជា ដែល​បានខិតខំជំរុញ និងទាក់ទាញវិនិយោគិនចិនមកពីខេត្តជាំងស៊ូ មកបណ្តាក់​ទុន​វិនិយោគ​នៅ​កម្ពុជា​។

លោក តាយ ស៊ូមីង បានជម្រាបថា ក្រុមហ៊ុន Shijiazhuang Hongray Group Co., Ltd. គឺ​ជា​ក្រុម​ហ៊ុន​ឈានមុខគេ ដ៏ធំមួយនៅប្រទេសចិន ដែលមានបទពិសោធន៍ប្រមាណ ៣០ ឆ្នាំ ក្នុង​ការ​ផលិត​ស្រោម​ដៃពេទ្យនាំចេញទៅទីផ្សារអាម៉េរិក និង សហគមន៍អឺរ៉ុប។ នេះគឺជាលើកទី២ហើយ ដែល​ក្រុមហ៊ុនបានមកសិក្សាស្វែងយល់ពីបរិស្ថានវិនិយោគនៅកម្ពុជា ដែលលើកនេះ ក្រុម​ហ៊ុន​មាន​បំណង​ស្វែងរកទីតាំង ដើម្បីបណ្តាក់ទុនវិនិយោគបង្កើតរោងចក្រផលិតស្រោមដៃពេទ្យ ដោយ​មាន​ខ្សែច្រវាក់ផលិតកម្មចំនួន ១០ខ្សែ។

ជាការឆ្លើយតប ឯកឧត្តមអគ្គលេខាធិការ បានសម្តែងនូវការគាំទ្រ ចំពោះ​គម្រោង​វិនិយោគ​របស់​ក្រុម​ហ៊ុន​ Shijiazhuang Hongray Group Co., Ltd. និងបានស្នើដល់​ក្រុម​ហ៊ុន​ឱ្យ​ធ្វើកា​រ​គិត​គូរ​បង្កើត​តំបន់​សេដ្ឋកិច្ចពិសេសមួយដោយខ្លួនឯង ក្នុងគោលដៅ ទាក់ទាញអ្នក​វិនិយោគ​ក្នុង​កន្សោម​ឧស្សា​ហកម្មតែមួយ និងបង្កើតខ្សែច្រវាក់ផលិតកម្មរបស់ខ្លួន ឬអាចពិចារណាក្នុងការជ្រើសរើស ទី​តាំង​ក្នុង​តំបន់សេដ្ឋកិច្ចពិសេសណាមួយ ដែលមានហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ស្រាប់ ឬមួយ​រក​ទីតាំង​ណាដែ​លពុំសូវមាន ប្រជាពលរដ្ឋ ដើម្បីកាត់បន្ថយនូវហានិភ័យប៉ះពាល់បរិស្ថាន ដែល​បណ្តាល​មក​ពីដំណើរការផលិតកម្មរបស់ក្រុមហ៊ុន។ មួយវិញទៀត ក្រុមហ៊ុនក៏ត្រូវ​មាន​ការ​គិត​គូរ​ពី​ប្រភព​នៃវត្ថុធាតុដើមដូចជា កំទេចឈើដែលប្រើសម្រាប់ផលិតជាថាមពលអគ្គិសនី ផ្គត់​ផ្គង់​ដល់​ខ្សែ ​ច្រវាក់ផលិតកម្មរបស់ក្រុមហ៊ុនជាដើម៕ អត្ថបទ៖ សុន រ៉ាឌី 

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am