តុលាការកូរ៉េខាងត្បូង នៅថ្ងៃសុក្រ (ទី១៦ ខែមករា ឆ្នាំ២០២៦) នេះ បានកាត់ទោសអតីតប្រធានាធិបតី លោក Yoon Suk Yeol ឲ្យជាប់ពន្ធនាគារ ៥ឆ្នាំ ពីបទចោទប្រកាន់ជាច្រើន ក្នុងនោះរួមមានទាំងករណីរារាំងដល់ដំណើរការចាប់ខ្លួនរូបលោកផងដែរ បន្ទាប់ពីមានការប៉ុនប៉ងរបស់លោក ក្នុងការដាក់ចេញច្បាប់អាជ្ញាសឹក តែមិនជោគជ័យ។

ការផ្សាយផ្ទាល់ អំពីដំណើរការចេញសេចក្តីសម្រេចនេះ បានបង្ហាញថា តុលាការកណ្ដាលទីក្រុងសេអ៊ូល បានប្រកាសថា ខ្លួនបានរកឃើញថា លោក Yoon មានទោសពីបទរារាំងអាជ្ញាធរ ក្នុងអំឡុងពេលអនុវត្តដីកាចាប់ខ្លួន ទាក់ទងនឹងការប្រកាសច្បាប់អាជ្ញាសឹករបស់លោក កាលពីខែធ្នូ ឆ្នាំ២០២៤។

ជាមួយគ្នានេះ អតីតមេដឹកនាំរូបនេះ ក៏ត្រូវបានរកឃើញផងដែរថា មានទោសពីបទចោទប្រកាន់ដែលរួមមានការក្លែងបន្លំឯកសារផ្លូវការ និងការមិនអនុវត្តតាមដំណើរការផ្លូវច្បាប់ ដែលតម្រូវឲ្យមានចាំបាច់ សម្រាប់ច្បាប់អាជ្ញាសឹក។
គួរបញ្ជាក់ថា សេចក្តីសម្រេចនេះ គឺជាសេចក្តីសម្រេចដំបូងដែលទាក់ទងនឹងបទចោទព្រហ្មទណ្ឌដែលលោក Yoon ត្រូវប្រឈមជាមួយ ជុំវិញការប្រកាសច្បាប់អាជ្ញាសឹកដែលមិនបានសម្រចរបស់លោក។ សេចក្តីសម្រេចនេះ អាចប្តឹងឧទ្ធរណ៍បាន៕