បេសកជន៖ រុស្ស៊ីថ្កោលទោសការជ្រៀតជ្រែក ការញុះញង់ និងការគំរាមកំហែងដោយកម្លាំងប្រឆាំងអ៊ីរ៉ង់

2026/01/16 08:52:57 pm        133

ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ លោក Vassily Nebenzia បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសរបស់លោកថ្កោលទោសចំពោះការជ្រៀតជ្រែកពីខាងក្រៅគ្រប់ទម្រង់ទាំងអស់ ការញុះញង់ឲ្យមានអំពើហិង្សា និងការគំរាមកំហែងប្រើប្រាស់កម្លាំងប្រឆាំងនឹងអ៊ីរ៉ង់។

នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខស្តីពីស្ថានភាពនៅក្នុងប្រទេសអ៊ីរ៉ង់ លោក Nebenzia បានអំពាវនាវឲ្យសហរដ្ឋអាមេរិកបញ្ចប់សកម្មភាពបង្កភាពតានតឹងរបស់ខ្លួន។

លោកបានកត់សម្គាល់ថា៖«វោហាសាស្ត្រដ៏គ្រោះថ្នាក់ខ្លាំង និងមិនទទួលខុសត្រូវ» ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះដោយថ្នាក់ដឹកនាំសហរដ្ឋអាមេរិក បានអំពាវនាវដោយបើកចំហឲ្យមានការដណ្តើមកាន់កាប់ ស្ថាប័នរដ្ឋរបស់អ៊ីរ៉ង់ និងការគំរាមកំហែង ដើម្បីជួយក្រុមបាតុករ។

ឯកអគ្គរដ្ឋទូតរូបនេះ បាននិយាយថា៖«សេចក្តីថ្លែងការណ៍បែបនេះ មិនមានអ្វីក្រៅពីការញុះញង់ឲ្យផ្តួលរំលំសណ្តាប់ធ្នាប់រដ្ឋធម្មនុញ្ញរបស់រដ្ឋអធិបតេយ្យមួយដោយហិង្សានោះទេ»។

លោក Nebenzia បាននិយាយថា៖«អ្វីដែលកំពុងកើតឡើងនៅក្នុងប្រទេសអ៊ីរ៉ង់ គឺជាឧទាហរណ៍មួយទៀតនៃការប្រើប្រាស់វិធីសាស្រ្តដែលបានសាកល្បង និងធ្វើតេស្តសម្រាប់បដិវត្តន៍ពណ៌ ដែលអ្នកញុះញង់ប្រដាប់អាវុធដែលបានទទួលការបណ្តុះបណ្តាលពិសេស បានប្រែក្លាយការតវ៉ាដោយសន្តិវិធី ទៅជាអំពើហិង្សាដែលខ្វះការពិចារណា»។

លោកបានកត់សម្គាល់ថា៖«ដូចដែលយើងបានឃើញម្តងហើយម្តងទៀតនៅក្នុងរដ្ឋមួយចំនួន សកម្មភាពទាំងអស់នេះ ត្រូវបានដឹកនាំ ឬគាំទ្រដោយកម្លាំងខាងក្រៅ ដែលមានចំណាប់អារម្មណ៍លើអ្វីដែលហៅថាការផ្លាស់ប្តូររបប»៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm