លោក ABBAS សង្ឃឹមថា ឆ្នាំ ២០២៦ នឹងនាំមកនូវវឌ្ឍនភាពឆ្ពោះទៅការបង្កើតរដ្ឋប៉ាឡេស្ទីន

2026/01/16 09:06:51 pm        145

ប្រធានអាជ្ញាធរប៉ាឡេស្ទីន (PA)លោក ម៉ាខ្មូដ អាបាស ( Mahmoud Abbas) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប៉ាឡេស្ទីនប្តេជ្ញាបន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) និងដៃគូពាក់ព័ន្ធផ្សេងទៀត។

លោកបានសម្តែងក្តីសង្ឃឹមថា ឆ្នាំ ២០២៦ នឹងឃើញវឌ្ឍនភាពឆ្ពោះទៅរកការដោះស្រាយបុព្វហេតុប៉ាឡេស្ទីន ដោយលើកឡើងពីសំណើវិជ្ជមានពីរដ្ឋបាលអាមេរិក។

លោកបានថ្លែងក្នុងពិធីអបអរសាទរការទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសពីសាកលវិទ្យាល័យអារ៉ាប់អាមេរិក នៅក្នុងទីក្រុងរ៉ាម៉ាឡា (Ramallah)។

លោក អាបាស បាននិយាយថា រដ្ឋប៉ាឡេស្ទីនបានប្រកាសគាំទ្រការបង្កើតគណៈកម្មាធិការរដ្ឋបាលប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា ក្នុងដំណាក់កាលអន្តរកាល។

លោកបានសម្តែងការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោក ត្រាំ និងអ្នកសម្របសម្រួល អេហ្ស៊ីប កាតា និងទួរគី និងសម្រាប់ការឈានទៅរកការអនុវត្តដំណាក់កាលទី ២ នៃផែនការរបស់លោក ត្រាំ។

លោក អាបាស បានបញ្ជាក់ជាថ្មីអំពីសារៈសំខាន់នៃការភ្ជាប់ស្ថាប័ននានារបស់ PA នៅតំបន់វេសបែង និង ហ្កាហ្សា ដោយសង្កត់ធ្ងន់លើតម្រូវការ ដើម្បីជៀសវាងការបង្កើតប្រព័ន្ធរដ្ឋបាល ច្បាប់ ឬសន្តិសុខស្របគ្នាដែលនឹងធ្វើឲ្យមានការបែកបាក់។

លោកបានគូសបញ្ជាក់ពីចក្ខុវិស័យនយោបាយរបស់ខ្លួន ដោយផ្អែកលើសិទ្ធិរបស់ប្រជាជនប៉ាឡេស្ទីន ក្នុងការសម្រេចចិត្តដោយខ្លួនឯង និងការវិលត្រឡប់ទៅវិញ ព្រមទាំងការបង្កើតរដ្ឋប៉ាឡេស្ទីនឯករាជ្យ និងមានអធិបតេយ្យភាពពេញលេញ ដោយមានទីក្រុងហ្ស៊េរុយសាឡឹមខាងកើតជារដ្ឋធានី ដោយរស់នៅក្នុងសន្តិភាព និងសន្តិសុខជាមួយប្រទេសជិតខាង៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm