សហរដ្ឋអាមេរិក៖ សហរដ្ឋអាមេរិកកាលពីថ្ងៃពុធបានថ្កោលទោស ការទម្លាក់គ្រាប់បែកលើមន្ទីរពេទ្យកុមារក្នុងប្រទេសអ៊ុយក្រែន ជាកន្លែងដែលក្រុមមន្ត្រីបាននិយាយថា ការវាយប្រហារតាមអាកាសរបស់រុស្ស៊ីបានកប់អ្នកជំងឺនៅក្រោមគំនរថ្មបាក់បែក ទោះបីជាមានកិច្ចព្រមព្រៀងឈប់បាញ់ ដើម្បីអនុញ្ញាតឱ្យប្រជាជនចេញពីទីក្រុង Mariupol ដែលត្រូវបានឡោមព័ទ្ធក៏ដោយ។

ការវាយប្រហារដែលក្រុមអាជ្ញាធរបាននិយាយថា ស្ត្រីមួយចំនួនបានរងរបួសក្នុងពេលបំពេញការងារ និងបន្សល់ទុកកុមារនៅក្នុងគំនរបែកបាក់ គឺជាឧបទ្ទវហេតុដ៏អាក្រក់បំផុតចុងក្រោយបង្អស់ នៃការវាយប្រហាររយៈពេល ១៤ថ្ងៃមកនេះ ដែលជាការវាយប្រហារដ៏ធំបំផុតលើរដ្ឋអឺរ៉ុបមួយនេះចាប់តាំងពីឆ្នាំ១៩៤៥។

ការបំផ្លិចបំផ្លាញនេះបានកើតឡើង បើទោះបីជាមានការសន្យាពីរុស្ស៊ីក្នុងការបញ្ឈប់ការបាញ់ប្រហារក៏ដោយ ដូច្នេះយ៉ាងហោចណាស់ជនស៊ីវិលដែលជាប់គាំងមួយចំនួនអាចគេចចេញពីទីក្រុង ជាទីដែលមនុស្សរាប់សែននាក់បានជ្រកកោនដោយគ្មានទឹក ឬភ្លើងប្រើប្រាស់អស់រយៈពេលជាងមួយសប្ដាហ៍។ នៅពេលត្រូវបានសួរឱ្យធ្វើអត្ថាធិប្បាយលើការវាយប្រហារ អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov បាននិយាយថា កងកម្លាំងរុស្ស៊ីមិនបានបាញ់តម្រង់ទៅលើគោលដៅជនស៊ីវិលទេ៕
អត្ថបទ៖ សុខមាន