ប្រទេសក្រិកបានព្រមានកងនាវាដឹកជញ្ជូនរបស់ខ្លួន ឲ្យពិនិត្យឡើងវិញនូវវិធានការសន្តិសុខរបស់ពួកគេនៅពេលធ្វើដំណើរទៅកាន់កំពង់ផែសមុទ្រខ្មៅរបស់រុស្ស៊ី បន្ទាប់ពីការវាយប្រហារដោយយានដ្រូនលើនាវាដឹកប្រេងពីរគ្រឿង ដែលធ្វើប្រតិបត្តិការដោយក្រិកនៅសប្តាហ៍នេះ។ នេះបើយោងតាមការណែនាំរបស់ក្រសួងដឹកជញ្ជូន។

ការវាយប្រហារដោយដ្រូន បានត្រូវចំនាវាដឹកប្រេងពីរគ្រឿង កាលពីថ្ងៃអង្គារ ក្នុងនោះនាវាមួយគ្រឿងដែលជួលដោយក្រុមហ៊ុនប្រេងធំ Chevron របស់សហរដ្ឋអាមេរិក ខណៈពេលដែលពួកវាកំពុងធ្វើដំណើរឆ្ពោះទៅកាន់កំពង់ផែនសមុទ្រខ្មៅ នៅលើឆ្នេរសមុទ្រខ្មៅរបស់រុស្ស៊ី។
នាវាដែលប្រតិបត្តិការដោយក្រិក គឺជានាវាដឹកប្រេងធំជាងគេបំផុតរបស់ពិភពលោក ហើយជាចំណុចស្នូលសម្រាប់ការធ្វើពាណិជ្ជកម្មនៅទូទាំងតំបន់សមុទ្រខ្មៅ ដែលដែនទឹករបស់វា ត្រូវបានចែករំលែកដោយប្រទេសប៊ុលហ្គារី ហ្ស៊កហ្ស៊ី រូម៉ានី និងទួរគី ក៏ដូចជាសង្គ្រាមជាមួយរុស្ស៊ី និងអ៊ុយក្រែន។

ក្រសួងដឹកជញ្ជូនបាននិយាយនៅក្នុងឯកសារមួយដែលបានឃើញដោយសារព័ត៌មានរ៉យទ័រ ដែលត្រូវបានចេញផ្សាយបន្ទាប់ពីការវាយប្រហារថា៖«ខ្លួនត្រូវបានណែនាំឲ្យអ្នកគ្រប់គ្រងសន្តិសុខរបស់ក្រុមហ៊ុនដឹកជញ្ជូន ប្រធាន និងមន្ត្រីសន្តិសុខនៃនាវាក្រិក បន្តការវាយតម្លៃការគំរាមកំហែង ដែលបានធ្វើបច្ចុប្បន្នភាពសម្រាប់នាវាពាណិជ្ជកម្មដែលមានទីតាំងនៅសមុទ្រខ្មៅ និងតំបន់សមុទ្រដែលនៅជិតវា»។
ការចំណាយធានារ៉ាប់រងសង្គ្រាមសម្រាប់នាវាដែលធ្វើដំណើរទៅកាន់សមុទ្រខ្មៅ បានកើនឡើងយ៉ាងខ្លាំងនៅសប្តាហ៍នេះ ដែលបង្ហាញពីបរិយាកាសហានិភ័យកាន់តែអាក្រក់ឡើងៗ៕