សមាគមបណ្តាញកសិករតេជោ មានគោលដៅជំរុញប្រែក្លាយវិស័យកសិកម្មឱ្យកាន់តែខ្លាំងក្លា

2026/01/16 10:35:05 pm        354

សមាគមបណ្តាញកសិករតេជោ មានគោលដៅជំរុញ​ប្រែក្លាយ​វិស័យ​កសិកម្ម​នៅ​កម្ពុជា​ឱ្យ​កាន់​តែ​ខ្លាំង​ក្លា ​តាមរយៈការសម្រប សម្រួល លើកកម្ពស់កសិករ ការគៀងគរកសិ-ពាណិជ្ជករ សេវាករ​ធ្វើ​ការ​រួម​គ្នា ការជំរុញធ្វើកសិកម្មតាមបែបទំនើប លើកកម្ពស់ផលិតភាព កសិកម្ម និង​ការ​បង្កើត​តម្លៃ​បន្ថែម​ក្នុង​អាជីវកម្មជាដើម។ 

លោកជេត ភិរម្យ អនុប្រធានសមាគមបណ្តាញកសិករតេជោ លើក​ឡើង​ក្នុង​ការ​ចូល​រួម​ជា​វា​គ្មិន​កិត្តិយស លើការចែករំលែក គោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការគាំទ្រវិស័យកសិកម្ម នេះ​ថា សមាគមបណ្តាញកសិករតេជោ បានដាក់ចេញនូវគោលដៅ យ៉ាង​ច្បាស់​លាស់​លើកា​រ​អភិវឌ្ឍ​វិស័យ​កសិកម្ម និងសេដ្ឋកិច្ចជនបទ ដើម្បីបង្កើនផលិភាព និងធ្វើពិពិធកម្មកសិកម្ម កសិ-ពាណិជ្ជ​កម្ម តាមរយៈការផ្តល់នូវបច្ចេកទេស និងការស្វែងរកទីផ្សារសម្រាប់ផលិតផលកសិកម្ម។

លោកលើកឡើងបន្ថែមថា កសិកម្មគឺជាឆ្នាំងបាយនៃប្រទេសជាតិ និង​ជា​ឆ្នាំង​បាយ​របស់​ពិភព​លោក ​ហើយយើងមាន មោទនភាពក្លាយជាកសិករ ចំណែកសមាគមក៏បានមោទនភាពផងដែរ ដែល​បាន​ធ្វើការជាមួយកសិករ បម្រើកសិករ។ ជុំវិញកសិករ នេះឃើញថា បច្ចុប្បន្នមាន​ការ​នៅ​រាយ​ប៉ាយ ដែលជាចំណុចធ្វើឱ្យកសិករមិនខ្លាំង ដែលតាមរយៈនេះ, សមាគមបណ្តាញ​កសិករ​តេជោ ​ដើរតួជាអ្នកសម្របសម្រួល និងការកសាងជាក្រុមខ្សែច្រវាក់ផលិតកម្មនីមួយៗ ក្រោម​ការ​ជួយ​ជ្រោម​ជ្រែងពីដៃគូធនាគារអភិវឌ្ឍន៍ ជនបទ និងកសិកកម្ម។

ឧកញ៉ាបណ្ឌិត ឈិន កេន ប្រធានសមាគមបច្ចេកវិទ្យាឌីជីថលនៃកម្ពុជា លើកឡើងថា ជុំវិញ​វិស័យ​កសិកម្ម​នេះ កម្ពុជាបាន និងកំពុងដើរទៅមុខ ប៉ុន្តែដើម្បីជំរុញឱ្យ​កសិកម្ម​កាន់​តែ​ដើរ​លឿន​បន្ថែម​ទៀត ​ការធ្វើកសិកម្មត្រូវផ្សាភ្ជាប់និងបច្ចេកវិទ្យា ដើម្បីពង្រឹង គុណភាពផលិតផល និង​ការ​ធ្វើ​ឱ្យ​ថ្លៃ​ដើមប្រសើរឡើងជាងមុន។ បញ្ហានេះ ក្រៅពីការប្រើប្រាស់បច្ចេកវិទ្យាគាំទ្រផ្សេងៗ ការ​ចាប់​យក​បញ្ញាសិប្បនិម្មិត Ai ក៏ជារឿងសំខាន់មួយផងដែរ សម្រាប់ជាជំនួយស្មារតីបន្ថែម ទាំង​លើ​ការ​ដាំដុះ និងការធ្វើអាជីវកម្មជាដើម។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាក្នុងឆ្នាំ២០២៦នេះ, បើយោងតាមក្របខ័ណ្ឌច្បាប់ ស្តីពី​ហិរញ្ញ​វត្ថុ​សម្រាប់​ការគ្រប់គ្រងឆ្នាំ២០២៦ រាជរដ្ឋាភិបាលគ្រោងចំណាយចរន្តវិស័យសេដ្ឋកិច្ច ប្រមាណ ១ ៨៥៨ ប៊ីលានរៀល ដែលថវិកានៃវិស័យនេះបានផ្ដល់ការគាំទ្រទៅលើ កម្មវិធី និង​សកម្ម​ភាព​ការ​ងារ​ជាអាទិភាពរួមមាន៖ ការលើកកម្ពស់ផលិតភាពកសិកម្ម និងការជួយគ្រួសារកសិករ ក្នុង​ការ​លើក​ស្ទួយ ផលិតផលកសិកម្ម តាមរយៈការរៀបចំឱ្យមានសហគមន៍កសិកម្មទំនើប និងការ​ពង្រាយ​មន្រ្តី​បច្ចេកទេសកសិកម្មនៅគ្រប់ឃុំ-សង្កាត់ ទូទាំងប្រទេស។ ការ​លើក​កម្ពស់​ផលិត​ភាព​ស្រប​តាម​ស្តង់ដា និងតម្រូវការទីផ្សារ តាមរយៈការផលិតគ្រាប់ពូជស្រូវ ដំណាំ ផលិតកម្ម បន្លែ ផលិត​កម្ម​កៅស៊ូ និងការពង្រឹងយន្តការទីផ្សារ ព្រមទាំងការជំរុញខ្សែច្រវាក់ផលិតកម្មដំណាំដូចជា បន្លែ​សុវត្ថិភាព ម្រេច និង ដំណាំ ស្វាយជាដើម ដើម្បីជំរុញការធ្វើពិពិធភាវូបនីយកម្ម និងពាណិជ្ជ​បនីយ​កម្ម​។ ក្រៅពីវិស័យកសិកម្ម គម្រោងថវិកាខាងលើនេះ ក៏ត្រូវបាន​យក​ទៅ​អភិវឌ្ឍន៍​លើ​វិស័យ​ផ្សេង​ៗមួយចំនួនទៀត ដែលគាំទ្រដល់ការរីកលូតលាស់ក្នុងវិស័យសេដ្ឋកិច្ច៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1
រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm