បន្ទាយមានជ័យ៖ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពជនភៀសសឹក ដែលមិនទាន់អាចត្រឡប់ទៅលំនៅដ្ឋាន នៅមណ្ឌលសុវត្ថិភាព ក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
នាឱកាសនេះ ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម សូមកោតសរសើរដល់អាជ្ញាធរខេត្តដែលបានខិតខំយកចិត្តទុកដាក់ និងដោះស្រាយនូវតម្រូវការចាំបាច់នៃការស្នាក់នៅមណ្ឌលសុវត្ថិភាព ការផ្តល់តង់ ស្បៀង និងបន្ទប់ទឹកស្អាត។










