មន្ត្រីជាន់ខ្ពស់៖ អារ៉ាប៊ីសាអ៊ូឌីត កាតា និងអូម៉ង់ បញ្ចុះបញ្ចូលលោក Trump ឲ្យ «ផ្តល់ឱកាសដល់អ៊ីរ៉ង់»

2026/01/16 11:28:29 pm        88

អារ៉ាប៊ីសាអ៊ូឌីត កាតា និងអូម៉ង់ បានដឹកនាំកិច្ចខិតខំប្រឹងប្រែង ដើម្បីជជែកជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump ឲ្យដកចេញនូវផែនការវាយប្រហារលើអ៊ីរ៉ង់ ដោយបារម្ភថា អាចមាន «ផលវិបាកធ្ងន់ធ្ងរ នៅក្នុងតំបន់»។ នេះបើយោងតាមមន្ត្រីជាន់ខ្ពស់អារ៉ាប៊ីសាអ៊ូឌីតម្នាក់ដែលបានប្រាប់សារព័ត៌មាន AFP កាលពីថ្ងៃព្រហស្បតិ៍ (ទី១៥ ខែមករា ឆ្នាំ២០២៦)។

អមដោយការបន្ថែមថា ការសន្ទនាកំពុងបន្តមាននោះ មន្ត្រីរូបនេះដែលបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានបញ្ជាក់ថា ប្រទេសឈូងសមុទ្រទាំង៣ «បានដឹកនាំកិច្ចខិតខំប្រឹងប្រែងការទូតចុងក្រោយ ដែលមានរយៈពេលយូរ និងតានតឹង ដើម្បីបញ្ចុះបញ្ចូលលោកប្រធានាធិបតី Trump ឲ្យផ្តល់ឱកាសដល់អ៊ីរ៉ង់ ដើម្បីបង្ហាញពីចេតនាល្អ»។

គួរបញ្ជាក់ថា បុគ្គលិកមួយចំនួនត្រូវបានផ្លាស់ប្តូរចេញពីមូលដ្ឋានយោធាដ៏សំខាន់មួយរបស់សហរដ្ឋអាមេរិក នៅកាតា កាលពីថ្ងៃពុធ ហើយបុគ្គលិកនៅបេសកកម្មអាមេរិក ក្នុងអារ៉ាប៊ីសាអ៊ូឌីត និងគុយវ៉ែត ត្រូវបានព្រមានឲ្យប្រុងប្រយ័ត្ន ខណៈដែលក្ដីបារម្ភមានកាន់តែខ្លាំងឡើងៗ ពាក់ព័ន្ធនឹងការវាយប្រហាររបស់សហរដ្ឋអាមេរិក ដោយសារការបង្ក្រាបរបស់អ៊ីរ៉ង់លើក្រុមបាតុករ។

មន្ត្រីអារ៉ាប៊ីសាអ៊ូឌីតបានឲ្យដឹងទៀតថា កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋឈូងសមុទ្រទាំងនេះ មានគោលបំណង «បញ្ចៀសកុំឲ្យមានស្ថានភាពដែលមិនអាចគ្រប់គ្រងបាននៅក្នុងតំបន់នេះ»។ មន្ត្រីរូបនេះបានបន្ថែមថា៖ «យើងបាននិយាយប្រាប់ទីក្រុងវ៉ាស៊ីនតោនថា ការវាយប្រហារលើអ៊ីរ៉ង់ នឹងបើកផ្លូវឲ្យមានផលវិបាកធ្ងន់ធ្ងរជាបន្តបន្ទាប់ នៅក្នុងតំបន់នេះ»៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm