អ៊ែរអេស៊ា ខេមបូឌា សហការជាមួយ​រោងភាពយន្ត លេជេន ដើម្បីពង្រីកវិសាលភាពទីផ្សារក្នុងស្រុក

2026/01/16 11:48:08 pm        129

ភ្នំពេញ៖ ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរអេស៊ា ខេមបូឌា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ (MOU) ជាផ្លូវការជាមួយ រោងភាពយន្ត លេជេន ដែលជាខ្សែសង្វាក់រោងភាពយន្តឈានមុខរបស់កម្ពុជា។ នេះគឺជា កិច្ចសហការយុទ្ធសាស្ត្ររវាងម៉ាកយីហោល្បីៗចំនួនពីរក្នុងវិស័យអាកាសចរណ៍ និងការកម្សាន្ត។  

ភាពជាដៃគូរនេះ ផ្តោតសំខាន់លើការបន្តពង្រឹងសម្ព័ន្ធភាពពាណិជ្ជកម្មក្នុងស្រុក និងការរួបរួមរវាងក្រុមហ៊ុនទាំងពីរ តាមរយៈ គំនិតផ្តួចផ្តើមទីផ្សាររួមគ្នា និងការផ្សព្វផ្សាយពាណិជ្ជកម្មផ្លាស់ប្តូរគំនិតគ្នាទៅវិញទៅមក (cross-promotional)។ ដោយផ្អែកលើវិសាលភាពនៃក្រុមហ៊ុនទាំងពីរ កិច្ចសហការនេះមានគោលបំណងបង្កើតឱ្យមានការចូលរួមយ៉ាងស្អិតរមួត ជាមួយអតិថិជន និងភ្ញៀវជាតិ-អន្តរជាតិ នៅទូទាំងប្រទេសកម្ពុជា។

រយៈពេលមួយឆ្នាំនៃភាពជាដៃគូ ក្រុមហ៊ុនទាំងពីរនឹងសហការគ្នាយ៉ាងយកចិត្តទុកដាក់ ដើម្បីបង្កើនយុទ្ធនាការកម្សាន្ត បែបចម្រុះ និងការធ្វើដំណើរដ៏សម្បូរបែប ដែលឆ្លើយតបទៅនឹងតម្រូវការរបស់អ្ន្កកទស្សនានិងអ្នកធ្វើដំណើរ ព្រមទាំងរួម ចំណែកគាំទ្រដល់វិស័យពាណិជ្ជកម្មនៃប្រទេសកម្ពុជាផងដែរ។

លោក ណម វិស្សុត ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុន អ៊ែរអេស៊ា ខេមបូឌា បានសម្តែងការសាទរ និងមានប្រសាសន៍ថា៖ “អ៊ែរអេស៊ា ខេមបូឌា បានផ្សារភ្ជាប់ទំនាក់ទំនងប្រជាជាតិទៅកាន់ពិភពលោក រីឯរោងភាពយន្ត លេជេន បានតភ្ជាប់ទំនាក់ ទំនងសាធារណជនទៅកាន់ការកម្សាន្តដែលមានគុណភាព។ ភាពជាដៃគូនេះ គឺជាការប្តេជ្ញាចិត្តរបស់យើងក្នុងការធ្វើឱ្យ អ៊ែរអេស៊ា កាន់តែមានភាពលេចធ្លោនៅក្នុងប្រព័ន្ធផ្សព្វផ្សាយ និងការពង្រីកវិសាលភាពទីផ្សារឱ្យកាន់តែទូលំទូលាយ” ។

លោក Tan Twu Yang អគ្គនាយកផ្នែកទំនាក់ទំនងទីផ្សារ​ និងផ្នែកលក់ តំណាងរោងភាពយន្ត លេជេន បានបង្ហាញពីទស្សនៈ​សំខាន់នៃភាពជាដៃគូថា៖ “នេះគឺជាកិត្តិយសដ៏ធំធេងសម្រាប់រោងភាពយន្តលេជេន ក្នុងការសហការ ជាមួយក្រុមហ៊ុនដែលមានសេវាកម្មល្អ និងការទុកចិត្តពីអន្តរជាតិ។ កិច្ចសហការនេះ នឹងផ្តល់ជូននូវបទពិសោធន៍ដ៏វិសេស វិសាលជូនដល់អតិថិជនរាប់លាននាក់ ទាំងការកម្សាន្តក្នុងរោងភាពយន្ត និងការធ្វើដំណើរតាមផ្លូវអាកាស។ យើងជឿជាក់ យ៉ាងមុតមាំលើការរីកចម្រើនដ៏លេចធ្លោរវាងក្រុមហ៊ុនទាំងពីរ”។

កិច្ចសហការនេះ បង្ហាញពីការប្តេជ្ញាចិត្តរួមគ្នារបស់ក្រុមហ៊ុនទាំងពីរ ក្នុងការគាំទ្រដល់វិស័យអាកាសចរណ៍ និងការ កម្សាន្តនៅកម្ពុជា។​ តាមរយៈការរួមបញ្ចូលការធ្វើដំណើរដែលមានតម្លៃសមរម្យ ជាមួយនឹងការ​កម្សាន្តដែលមានគុណភាព អ៊ែរអេស៊ា ខេមបូឌា និងរោងភាពយន្ត លេជេន ត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមចំណែកគាំទ្រដល់វិស័យទេសចរណ៍ និងការកម្សាន្តក្នុងស្រុក តាមរយៈគំនិតផ្តួចផ្តើមប្រកបដោយភាពច្នៃប្រឌិត ។

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm